ប្រទេសឥណ្ឌារាយការណ៍ពីករណីថ្មីចំនួន ១៨,៩៨៧ ករណីដែលធ្វើឱ្យចំនួនសរុបមាន ៣៤,០២០,៧៣០ ករណី

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ទិន្នន័យចុងក្រោយពីក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញថាចំនួនសរុបនៃជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌាបានកើនឡើងដល់ ៣៤,០២០,៧៣០ នៅថ្ងៃព្រហស្បតិ៍នេះខណៈករណីថ្មីមានចំនួន ១៨,៩៨៧ នាក់ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស។ 

photo_2021-10-14_13-53-22
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា។ ក្រៅពីនេះមានអ្នកស្លាប់ចំនួន ២៤៦ នាក់ដោយសារជំងឺរាតត្បាតចាប់តាំងពីព្រឹកថ្ងៃពុធបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ទៅ ៤៥១,៤៣៥ នាក់។ ចំនួនអ្នកស្លាប់ភាគច្រើនគឺ ១២៣ នាក់ត្រូវបានរាយការណ៍ពីរដ្ឋ កេរ៉ាឡា (Kerala) ភាគខាងត្បូងដែលនៅតែបន្តជារដ្ឋដែលរងផលប៉ះពាល់ដោយកូវីដអាក្រក់បំផុតនៅក្នុងប្រទេសឥណ្ឌា ហើយការស្លាប់ចំនួន ៤៩ នាក់នៅរដ្ឋម៉ាហារ៉ាសត្រា (Maharashtra) ភាគនិរតី។ ចំនួនអ្នកដែលកំពុងសម្រាកព្យាបាលមាន ២០៦,៥៨២ នាក់។ មនុស្សសរុបចំនួន ៣៣,៣៦២,៧០៩ នាក់បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យដោយជោគជ័យដែលក្នុងនោះ ១៩,៨០៨ នាក់ត្រូវបានឱ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕

photo_2021-10-14_13-53-23

Comments

Related posts