កម្ពុជាគាំទ្រការបង្កើតមជ្ឈ មណ្ឌលអាស៊ាន-ចិន សម្រាប់កិច្ចសហប្រតិបត្តិការ លើការ គ្រប់គ្រងគ្រោះអាសន្ននៅខេត្តក្វាងស៊ី

វិទ្យុជាតិកម្ពុជា ៖ លោក ជួន បូណា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់កិច្ចសហប្រតិបត្តិការ លើការគ្រប់ គ្រងគ្រោះអាសន្ននៅខេត្តក្វាងស៊ី ដើម្បីលើកកម្ពស់សមត្ថ ភាពគ្រប់គ្រងគ្រោះអាសន្នរវាងប្រទេសក្នុងតំបន់ អាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

photo_2021-10-14_13-55-38
       ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយលើកទី៩និងសន្និសីទនៃភាគីចំពោះកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន (អាត់ម៊ែរ) លើកទី១០ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុ ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ក្នុងទិវាអាស៊ាន ស្តីពីការគ្រប់ គ្រងគ្រោះមហន្តរាយបានសំដែងការរីករាយ ដែលបានចូលរួមក្នុង «កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី៩និងសន្និសីទនៃភាគីអាត់ម៊ែរលើកទី១០» តាមប្រព័ន្ធវីដេអូ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ខេ សាន់ មុហ្គាម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងរដ្ឋមន្រ្តីក្រសួងច្បាប់នៃសា ធារណរដ្ឋសិង្ហបុរី ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំនេះ ស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសជាសមាជិកអាស៊ានទាំង១០ក៏ដូចជាសកលលោកទាំងមូលកំពុងតស៊ូទប់ស្កាត់នូវវិបត្តិជំងឺកូវីដ-១៩ ។ 

photo_2021-10-14_13-55-37
   ក្នុងឪកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានគាំទ្រចំពោះការអនុម័តលើសំណើរបស់ចិន ស្តីពីការ បង្កើតមជ្ឈមណ្ឌលអាស៊ាន- ចិន សម្រាប់កិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងគ្រោះអា សន្ននៅខេត្តក្វាងស៊ី។   ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមថា កិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលអាស៊ាន- ចិន នឹងផ្តល់នូវលទ្ធផលដល់ការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងធានាដល់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងគ្រោះអាសន្នរវាងប្រទេសក្នុងតំបន់អាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

photo_2021-10-14_13-55-37 (2)
    ឯកឧត្តមបានកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ចិន និង គណៈ កម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយអាស៊ាន ដែលបានឯកភាពលើសំណើរបស់ចិន ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់កិច្ចសហប្រតិបត្តិការ លើការគ្រប់ គ្រងគ្រោះអាសន្ននៅខេត្តក្វាងស៊ី។ 
    ឯកឧត្តមបានអបអរសាទរ ចំពោះការអនុម័ត លើសេចក្តីថ្លែងការណ៍រួម របស់កិច្ចប្រជុំលើកទី១ នៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន-ចិន ដើម្បីលើក កម្ពស់ទំនាក់ទំនងជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមកព្រមទាំងភាព ជាដៃគូរវាងអាស៊ាននិងចិន ក្នុងវិស័យគ្រប់គ្រងគ្រោះ មហន្តរាយ ៕

Comments

Related posts