ក្រសួងព័ត៌មាននឹងរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីនៅថ្ងៃទី១៧ ខែតុលានេះ 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី 
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានប្រកាសរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ដែលប្រព្រឹត្តិទៅដោយតម្លាភាព និងគោរពតាមវិធានក្រសួងសុខាភិបាល រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ ដើម្បីទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩។

photo_2021-10-14_13-54-11 (3)
  ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មានបានមានប្រសាសន៍ថា ការរៀបចំប្រឡងជ្រើស រើសមន្រ្តីរាជការចូលបំរើការ ងារក្នុងក្របខ័ណ្ឌក្រសួងព័ត៌ មាន សម្រាប់ឆ្នាំ២០២១នេះ មិនមែនជាការឱ្យថ្មីនោះទេ គឺ ជាក្របខណ្ឌដែលក្រសួងមុខ ងារសាធារណ: បានឱ្យតាំងពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ ដោយសារបញ្ហាការឆ្លងរីករាលដាលនៃជំងឺកូវីដ- ១៩ មិនអាចរៀបចំការប្រឡងបាន ។ ដូច្នេះសម្រាប់ការ សម្រេចរៀបចំ ឱ្យមានការប្រឡងឡើងនេះ ដោយសារបានពិនិត្យឃើញពីស្ថានភាពនៃ ដំណើរការចាក់វ៉ាកសាំងបង្ការជំងឺ កូវីដ-១៩  បានគ្រប់ ដូសជូនដល់ប្រជាពលរដ្ឋទូទៅរួចហើយ ប៉ុន្តែដំណើរការ ប្រឡងសម្រាប់បន្ទប់នីមួយៗរៀបចំឱ្យមានគម្លាតពីគ្នា សម្រាប់បេក្ខជន បេក្ខនារី ដែលបានចូលប្រឡង ហើយត្រូវបន្តអនុវត្តន៍ តាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ។

photo_2021-10-14_13-54-11
    ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ដំណើរការរៀបចំនានារបស់ក្រសួងព័ត៌មាន ក្នុងការត្រៀមធ្វើ ការប្រឡងជ្រើសរើសក្រប ខណ្ឌថ្មី នៃក្រសួងព័ត៌មានសម្រាប់ឆ្នាំ២០២១ គឺមានលក្ខណៈពេញលេញល្អ រលូនស្របទៅតាមបែបបទ ដែលមានជាសេចក្តីសម្រេចនានា និងសេចក្តីជូនដំណឹងសម្រាប់ការប្រឡង ឈរលើគោល ការណ៍ នៃការប្រឡងយ៉ាងត្រឹមត្រូវ។ 

photo_2021-10-14_13-54-10
    សូមបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីក្រសួងព័ត៌មាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នឹងជ្រើសរើស ចំនួន២៤ រូប ខណៈមានអ្នកដាក់ពាក្យប្រឡងចំនួន ១១១ ច្បាប់ ក្នុងនោះជំនាញព័ត៌មានវិទ្យា មានបេក្ខជន បេក្ខនារី ដាក់ ពាក្យប្រឡង ២០រូប ជំនាញសារព័ត៌មានចំនួន៩១នាក់ ៕

Comments

Related posts