រយៈពេល៩ខែឆ្នាំ២០២១ កម្ពុជានាំចេញកសិផលទៅ កាន់គោលដៅចំនួន៩០ ប្រទេស

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី 
ភ្នំពេញ ៖ រយៈពេល៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលទៅ កាន់គោលដៅចំនួន៩០ ប្រទេស ដែលមានចំនួនជិត៦ លានតោន ។
     យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនា យកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា លទ្ធ ផលនៃការនាំចេញកសិផលរបស់កម្ពុជានៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ គឺបាននាំ ចេញទៅកាន់៩០ប្រទេស ដែលមានចំនួន ៥,៩៣ លានតោន ដែលក្នុងនោះ ការនាំ ចេញទៅកាន់ ៖
១. ប្រទេសវៀតណាម មានចំនួន ៦៤,១១ភាគរយ
២. ប្រទេសថៃ មានចំនួន ២១,៤៩ភាគរយ
៣. ប្រទេសចិន មានចំនួន ៩,៦៩ភាគរយ
៤. ទៅកាន់គោលដៅប្រទេសចំនួន ៨៧ ផ្សេងទៀត មានចំនួន៤,៧១ភាគរយ ៕

photo_2021-10-14_10-35-47

Comments

Related posts