រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ក្រសួងកសិកម្មបានធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការតាមបែបប្រតិភូកម្មសេវារដ្ឋបាលមួយចំនួន ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ក្រសួងកសិកម្មបានធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការតាមបែបប្រតិភូកម្មសេវារដ្ឋបាលមួយ ចំនួន ទៅឱ្យរដ្ឋបាលរាជធានី- ខេត្ត ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ។

photo_2021-10-18_14-21-12
     កាលលើកឡើងបែបនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ អញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី " បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេ វារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត តាមប្រព័ន្ធ Zoom ក្នុងគោល បំណងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្តីណែ នាំអន្តរក្រសួងលេខ ៣២៧ សណន.កសក ។

photo_2021-10-18_14-21-31
     ឯកឧត្ដមរដ្ឋមន្រ្តី បានវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំសហការគ្នារវាងក្រុមការងារលេខាធិការដ្ឋានសម្រប សម្រួល និងពង្រឹងកិច្ចដំណើរ ការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារបច្ចេកទេសនៃក្រសួងមហាផ្ទៃ ធ្វើឱ្យអង្គសិក្ខាសាលានេះលេចចេញជារូបរាងឡើងក្នុងបំណងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់នូវសេចក្តីណែនាំអន្តរក្រសួងក្នុងក្រប ខណ្ឌកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការណែនាំអំពីគោល ការណ៍សំខាន់ៗ ក្នុងការផ្តល់សេវារដ្ឋបាលសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការធ្វើប្រតិភូកម្ម ស្របតាមគោល ការណ៍ បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នានាដូចបានកំណត់ក្នុងបទដ្ឋានគតិយុត្តជាធរមាន ឆ្លើយតបទៅនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ក្នុងក្របខណ្ឌកំណែទម្រង់ស៊ី ជម្រៅរបស់រាជរដ្ឋាភិបាល ។ 

photo_2021-10-16_13-10-24
      ឆ្លងតាមខ្លឹមសាររួមនៃអង្គសិក្ខាសាលានេះ ឯកឧត្តមរដ្ឋ មន្ត្រីបានលើកឡើងថា ឆ្លើយ តបទៅនឹងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមបែបប្រតិភូកម្មសេវារដ្ឋ បាលមួយចំនួនទៅឱ្យរដ្ឋ បាលរាជធានី-ខេត្ត រួមមាន ៖ - ការចេញលិខិត អនុញ្ញាតធ្វើវារីវប្បកម្ម - ការចេញលិខិត អនុញ្ញាត និងវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ (បសុព្យាបាល) - សេវា កម្មត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វ និង ការប្រមូលកម្រៃសេវាត្រួតពិនិត្យអនាម័យសត្វ សាច់និងផលិត ផលសត្វនៅសត្តឃាតដ្ឋាន “ប្រភេទ ខ” - សេវាលើការចេញលិខិត អនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម ឬជីកសិ កម្ម ឬចម្រុះនូវថ្នាំកសិកម្ម និងជីកសិកម្ម - សេវាលើដំណើរ ការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជា ជីវៈសម្រាប់អ្នកផ្គត់ផ្គង់ចែក ចាយ អ្នកលក់ដុំលក់រាយ។ល។ និងជាពិសេស ដើម្បីធានាការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី- ខេត្ត ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងមហាផ្ទៃ បានឯកភាពដាក់ចេញនូវសេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន. កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១ ស្តីពី " បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត" ។ 

photo_2021-10-16_13-10-26 (2)
     ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋ មន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលលេខាធិការដ្ឋានសម្របសម្រួល និងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានឯក ឧត្តមរដ្ឋលេខាធិការ គុយ ម៉ារិនឌី ជាប្រធាន បានខិតខំប្រឹងប្រែងសហការ សម្រប សម្រួល ពិភាក្សា ពិគ្រោះយោបល់ជាមួយក្រសួងមហា ផ្ទៃ និងអង្គភាពក្រោមឱវាទនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសម្រេចបាននូវសេចក្តីណែនាំអន្តរ ក្រសួងខាងលើនេះ យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។ 

photo_2021-10-16_13-10-26
     ដើម្បីធានាដល់ដំណើរការនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នៃដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានភាពច្បាស់លាស់ សុក្រឹត្យ និងទាន់ពេលវេលា ឯកឧត្តមរដ្ឋ មន្ត្រីបានផ្តល់ជូនអនុសាសន៍សំខាន់ៗមួយចំនួនជូនទៅលេ ខាធិការដ្ឋានក្រសួង ថ្នាក់ដឹក នាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទុកជាធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះយកទៅអនុវត្តបន្ត ឆ្លើយតបតាមសេចក្តីត្រូវ ការជាក់ស្តែងរបស់ប្រជាពល រដ្ឋនៅមូលដ្ឋានផ្ទាល់ ៕

Comments

Related posts