ស្ពានឈើថ្មី នៅរមណីយដ្ឋានក្បាលស្ពានបានចាប់ផ្ដើមដំណើរការសាងសង់ដោយអាជ្ញាធរជាតិអប្សរា 

វិទ្យុជាតិកម្ពុជា ៖ លោក អេង យូ
សៀមរាប ៖ អាជ្ញាធរជាតិអប្សរា ចាប់ ផ្ដើមដំណើរការសាងសង់ស្ពានឈើថ្មី ជំនួសស្ពានចាស់ នៅតំបន់រមណីយដ្ឋានក្បាល ស្ពាន ដើម្បីសម្រួលការធ្វើ ដំណើររបស់អ្នកទេសចរ ដោយសារសង្កេតឃើញស្ពានចាស់ មានសភាពខូចខាតទ្រុឌទ្រោមខ្លាំង។
photo_2021-10-18_10-39-01
  លោក ពុទ្ធ សុទ្ធ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ឱ្យដឹងថា៖ ក្រុមការងារអភិរក្សក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការ សាងសង់ស្ពានឈើថ្មី ជំនួសស្ពានចាស់ នៅតំបន់រមណីយ ដ្ឋានក្បាលស្ពានឱ្យប្រសើរឡើងវិញ ដើម្បីសម្រួលការធ្វើ ដំណើរឆ្លងកាត់របស់អ្នកទេស ចរ។ លោកបន្តថា ការសាង សង់ស្ពានថ្មីនេះ មានទំហំទទឹង២.៤ម៉ែត្រ បណ្ដោយប្រវែង១២ម៉ែត្រ ធ្វើអំពីឈើ ដោយសារស្ពានឈើចាស់ នៅរមណីយដ្ឋានក្បាលស្ពាននេះ បានរងនូវការខូចខាត ចាស់ទ្រុឌទ្រោម ដោយអាកាសធាតុ និងអាយុកាល។ ដោយក្នុងដំណើរការសាងសង់ស្ពាន ចាប់ផ្តើមពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់ នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ។

photo_2021-10-18_10-39-04
សំឡេង៖ចុះពិនិត្យការងារជួសជុល រោងជម្រក២ខ្នង និងសាងសង់ស្ពានថ្មី ជំនួសស្ពានចាស់ ដែលទ្រុឌទ្រោមនៅរមណីយដ្ឋានក្បាលស្ពាន ស្ពានយើងជួសជុលហ្នឹងមានទំហំ ទទឹង២ម៉ែត្រ៤តឹក និងបណ្តោយ១២ម៉ែត្រ ធ្វើអំពីបេតុង ក្រាលក្តារ ហេតុអ្វីបានយើងត្រូវធ្វើស្ពានថ្មី ដោយសារកន្លែងហ្នឹងវាចាំបាច់ណាស់ ស្ពានខូចអស់ហើយ ដូច្នេះត្រូវជួសជុលសាងសង់ស្ពានថ្មី ដើម្បីឱ្យភ្ញៀវឡើងទៅលើក្បាលស្ពាន។

photo_2021-10-18_10-39-02 (2)
  សូមជម្រាបថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា តែង តែយកចិត្តទុកដាក់ ថែរក្សា តំបន់រមណីយដ្ឋានអង្គរ តាម រយៈការងារអភិរក្សប្រាសាទ ថែរក្សាសោភ័ណភាព អនាម័យជុំវិញនោះ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ ឱ្យសក្តិសមជារមណីយដ្ឋានបេតិកភ័ណពិភពលោក៕

photo_2021-10-18_10-39-02

Comments

Related posts