វិទ្យុជាតិកម្ពុជា ៖ លោក ជួន បូណា
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្កើនសមត្ថភាពជំនាញបច្ចេកទេសសង្រ្គោះគ្រោះ មហន្តរាយនិងការរុករកឱ្យមានប្រសិទ្ធភាព ដើម្បីត្រៀមឆ្លើយតបនិងសង្គ្រោះនៅពេលមានគ្រោះទឹកជំនន់ និងគ្រោះ មហន្តរាយនានាកើតឡើងដោយយថាហេតុបានទាន់ ពេលវេលា។
ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាសម្ដេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជានិងតំណាង ឯកឧត្តមនាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុ ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) មានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ បានរៀបចំឱ្យមានការបើកវគ្គបណ្ដុះបណ្ដាលធ្វើលំហាត់សមយុទ្ធ ដើម្បីពង្រឹងនូវចំណេះជំនាញក្នុងការត្រៀម លក្ខណៈគ្រប់ពេលវេលា ក្នុងការសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្ត រាយជាយថាហេតុណាមួយកើតឡើង។
ថ្លែងក្នុងពិធីធ្វើលំហាត់សម យុទ្ធជំនាញ បច្ចេកទេសសង្រ្គោះគ្រោះមហន្តរាយការ រុករកនិងសង្គ្រោះគ្រោះមហន្ត រាយរបស់កងទ័ពជើងគោក នៃមេបញ្ជាការកងពលតូច អន្តរាគមន៍លេខ១និងមានការចូលរួមពី កងកម្លាំង អន្តរាគម ទាំងបី ប្រភេទនិងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ សម្រាប់ត្រៀមឆ្លើយតបនិងសង្គ្រោះនៅពេលមានគ្រោះទឹកជំនន់កើតដោយយថាហេតុ ឯក ឧត្តម បានបញ្ជាក់ថា ការហ្វឹក ហ្វឺន និងការធ្វើលំហាត់សម យុទ្ធនាពេលនេះ នឹងផ្តល់នូវទិន្នផល និងប្រសិទ្ធភាពអាចកែប្រែទិដ្ឋភាព ខ្វះខាតនៃសមត្ថភាពរុករកសង្គ្រោះរបស់យើងកន្លងមកសម្រាប់ការឆ្លើយតបបានឆាប់រហ័ស ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះយ៉ាងមានប្រសិទ្ធ ភាពខ្ពស់។
ឯកឧត្តម បន្តថា យុទ្ធសាស្រ្តគ្រប់គ្រងគ្រោះមហន្តរាយនេះ ត្រូវមានសមាសភាពយុទ្ធសាស្រ្តដែលឆ្លើយតបទៅនឹងទិដ្ឋភាពទាំងអស់នៃការគ្រប់ គ្រងគ្រោះមហន្តរាយដូចជា (១) ការប៉ាន់ប្រមាណហានិ ភ័យ ការប្រកាសឱ្យដឹងមុនពីគ្រោះមហន្តរាយ និងការតាម ដានត្រួតពិនិត្យ (២) ការត្រៀមបង្ការនិងការកាត់បន្ថយគ្រោះថ្នាក់(៣) ការត្រៀមរៀប ចំសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ និង(៤) ការស្តារឡើងវិញ។
ជាមួយគ្នានេះ ឯកឧត្តម ហង្ស សាមឿន បានស្នើដល់កងប្រតិបត្តិការរុករកសង្គ្រោះ ត្រូវមានវិន័យខ្ពស់ ថែទាំសុខ ភាពឱ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើ លំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ ហើយរាល់ការបំពេញ ការងារប្រតិបត្តិការរុករក សង្គ្រោះត្រូវជឿជាក់លើសមត្ថ ភាពខ្លួនឯងជួយគ្នាទៅវិញ ទៅមក ដើម្បីធានាដល់ការ ប្រតិបត្តិការឱ្យមានលក្ខណៈស្វ័យប្រវត្តិរហ័សរហួនទាន់ ចិត្ត។
ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីយកចិត្តទុកដាក់របស់មេបញ្ជា ការកងពលតូចលេខ១ ដែលបានរៀបចំកម្មវិធីលំហាត់សម យុទ្ធនេះឡើង ដើម្បីជាការត្រៀមបម្រុងដ៏ល្អប្រសើរសម្រាប់ការឆ្លើយតបគ្រោះ មហន្តរាយ ពិសេសដោយទឹកជំនន់ និងជំនន់ទឹកភ្លៀង។
ឯកឧត្តមឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកង ទ័ពជើងគោកនៃកងពលតូច អន្តរាគមន៍លេខ១ បានលើក ឡើងថា សមិទ្ធផលនៃវគ្គហ្វឹក ហ្វឺនបំប៉នជំនាញបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយឆ្នាំ ២០២១ របស់កងប្រតិបត្តិការ រុករក និងសង្គ្រោះគ្រោះមហន្ត រាយលេខ៧២៥ បានហ្វឹកហ្វឺនសរុបចំនួន៦១ថ្ងៃ និងហ្វឹកហាត់ជាក់ស្ដែង នៅកំណាត់ដងទន្លស្ថិតក្នុងភូមិ កំពង់ត្រឡាចក្រោម ឃុំកំពង់ ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕
Comments