ប្រជាពលរដ្ឋសប្បាយរីករាយក្រោយឃើញមានការធ្លាក់ចុះនៃការឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងរួចរាល់

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស្រីផល 
 ភ្នំពេញ ៖ ប្រជាពលរដ្ឋសប្បាយ រីករាយ ក្រោយឃើញមានការធ្លាក់ចុះនៃការឆ្លងជំងឺកូវីដ- ១៩ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងរួចរាល់ ព្រមទាំងការគោរពនូវវិធានសុខាភិ បាលបានយ៉ាងល្អប្រសើរ។ 
 photo_2021-10-18_15-21-33
      លោកស្រី មាស សុខភា ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ បានឱ្យដឹងថា ពួក គាត់ពិតជាមានការសប្បាយ រីករាយ ខណៈដែលមួយរយ: ពេលនេះ ឃើញថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានការថយចុះជាងពេលកន្លងទៅ ។ លោកស្រីបានបន្តថា ចំពោះការថយចុះនេះ គឺស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុងស្ថិតក្នុងដំណើរការយ៉ាងលឿន ដោយក្នុងនោះប្រជាពលរដ្ឋជាច្រើន បានមើលឃើញអំពីអត្ថប្រយោជន៍នៃការទទួលបាននូវការចាក់វ៉ាក់សាំង ព្រមទាំងការរួបរួមគ្នា ក្នុងការអនុវត្ត  ទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ។ លោកស្រីបានបន្តទៀតថា លោកស្រីបានរៀនរស់នៅក្នុងសង្គមតាមបែបទម្លាប់ថ្មី ពោលគឺការប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ពេលធ្វើដំណើរនៅតាមទីសាធារណៈ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល បូករួមជាមួយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានពីរដងទៅបី ដងបន្ថែមទៀតនោះ គឺបានធ្វើឱ្យជំងឺផ្តាសាយ ជំងឺរាគរូស និងជំងឺ ឆ្លងនានាទៀត ដែលតែងតែកើតមាននៅក្នុងខ្លួនពួកគាត់ គឺមានការផ្លាស់ប្តូរ ថមថយជាងមុន។ 

photo_2021-10-18_15-19-27
សំឡេង៖ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ក្រោយមួយរយៈពេលខ្លីកន្លងមកនេះឃើញថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គឺមានការថយចុះជាងពេលមុនៗហើយបន្ទាប់ពីការមើល ឃើញនេះ ខ្ញុំក៏អរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់រកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋហើយក្នុងនោះដែរ យើងនៅ តែបន្តធ្វើអនាម័យដើម្បីការ ពារខ្លួននិងគោរពទៅតាមការ ណែនាំរបស់ក្រសួងសុខាភិ បាលធ្វើម៉េចដើម្បីជៀសផុតពីការឆ្លងរាលដាលនៃជំងឺនេះចូលទៅក្នុងក្រុមគ្រួសារក៏ដូច ជាក្នុងសហគមន៍។
   ចំណែកឯលោក លី សុភាព ក៏បានឱ្យដឹងដែរថា លោកពិត ជាមានអារម្មណ៍សប្បាយរីក រាយ ព្រមទាំងអរគុណដល់រាជរដ្ឋាភិបាលដែលបានស្វះ ស្វែងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាបានគ្រប់ៗគ្នា ខណៈដែលមួយរយ:ពេលកន្លងមកនេះលោកបានមើលឃើញថា ការឆ្លងជំងឺកូវីដ-១៩មានការថយចុះជាងមុន។  លោកបានបន្តថា ទោះបីជាយ៉ាងនេះក៏ដោយ ក៏លោកនៅតែបន្តធ្វើអនាម័យការពារខ្លួនជាប់ជានិច្ច ដោយត្រូវពាក់ម៉ាស់ រក្សាគម្លាតនិង លាងដៃជាមួយទឹកអាល់កុលឬជែល ដែលការងារការពារខ្លួននេះ គឺជាការធានាបាននូវការទប់ស្កាត់បានយ៉ាងមាន ប្រសិទ្ធភាព ពីការឆ្លងជំងឺផ្សេងៗ ជាពិសេសគឺជំងឺកូវីដ-១៩។
    សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៩៥ នាក់ មានឣ្នកជាសះស្បើយចំនួន ២៧៩នាក់ និងមានករណីស្លាប់ចំនួន១២នាក់ ៕

Comments

Related posts