ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ ដាក់ឱ្យដំណើរការឡើងវិញជាផ្លូវការ នូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់លើការអញ្ជើញសម្រាប់អ្នកដំណើរជាវិនិយោគិន និង បុគ្គលិកជំនាញបច្ចេកទេស

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី
   ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ បានដាក់ឱ្យដំណើរការឡើងវិញជាផ្លូវការ នូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការ ធានា និងលិខិតបញ្ជាក់លើការអញ្ជើញសម្រាប់អ្នក ដំណើរជាវិនិយោគិន និង បុគ្គលិកជំនាញបច្ចេកទេស ចាប់ពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១ ដោយយោងតាមសេចក្តីជូនដំណឹងលេខ ៤៥៣.សខល ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២១របស់ក្រសួងសុខាភិបាល ស្តីពីលក្ខ ខណ្ឌធ្វើដំណើរការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី  ។
     យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រសួងបានសហការជាមួយអនុគណៈកម្មការទី២ នៃគណៈប្រចាំការនៃគណៈកម្ម ការប្រយុទ្ធនឹងជំងឺកូវីដ-១៩, ក្រសួងសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញនូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់លើការអញ្ជើញក្នុងគោលដៅគាំទ្រ និងសម្រួលដល់របបនៃការធ្វើចត្តាឡីស័កដល់អ្នកដំណើរបរទេសដែលជា វិនិយោគិន បុគ្គលិក ជំនាញបច្ចេកទេស និងក្រុមគ្រួសារ ចូលមកក្នុងប្រទេសកម្ពុជា ដោយចាប់ ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២១តទៅ ។

photo_2021-10-18_15-11-27
    ប្រភពដដែលបន្តថា យន្ត ការនៃការធានានិងអញ្ជើញនេះ ធ្វើឡើងនៅលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)តាមរយ:គេហ ទំព័រwww.registrationservices.gov.kh ។  អ្នកដំណើរជាជនជាតិខ្មែរ និងបរទេសដែលជាវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារ ត្រូវមានការធានាឬអញ្ជើញពីដៃគូក្នុងស្រុក ដែលជានីតិបុគ្គលស្របច្បាប់ មានការចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវនៅកម្ពុជា ។ លិខិតបញ្ជាក់ទាំងពីរប្រភេទមានសុពលភាព ៣០ថ្ងៃ ដែលអាចប្រើប្រាស់បានតែ ១ដងគត់ និងមានទម្រង់ឌីជីថល ដែលអ្នក ដំណើរអាចទាញយក និងបោះពុម្ពបានដោយខ្លួនឯងតាមគេហទំព័រខាងលើ មុនធ្វើដំណើរមកកម្ពុជា ។
   សម្រាប់ព័ត៌មានបន្ថែមពាក់ ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ ក៏ដូចជាការដាក់ពាក្យស្នើសុំលិខិតបញ្ជាក់លើការធានា និងអញ្ជើញ, សាធារណៈជនអាចទាញយកឯកសារណែនាំ (User Manual) និងដាក់ ពាក្យស្នើសុំតាមរយ: គេហទំព័រWWW.registrationservices.gov.kh និងទាក់ទងមកក្រុមការងារគាំទ្រប្រព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ឬម៉ីម៉ែល vagi@mef.gov.kh ៕

Comments

Related posts