យុទ្ធនាការចាក់វ៉ាក់សាំងដូស ទី៣របស់ក្រសួងការពារជាតិនៅតាមខេត្ត នឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ 

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា
ភ្នំពេញ ៖ ក្រសួងការពារជាតិបានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ នៅតាមខេត្ត នឹងចាប់ផ្តើមអនុវត្តនៅខែវិច្ឆិកាខាងមុខនេះ ដើម្បីជួយបង្កើននូវភាពសុំាក្នុងសហគមន៍រឹងមាំ ដើម្បីឈានទៅបើកដំណើរការប្រទេសឡើងវិញវិស័យទេស ចរណ៍ផ្ទៃក្នុង វិស័យសេដ្ឋកិច្ចនិងសង្គម តាមគន្លងប្រក្រតីថ្មី ។

photo_2021-10-18_15-50-12

ថ្លែងក្នុងឱកាសចុះពិនិត្យការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋ កម្មករ និយោ ជិត នៅព្រឹកថ្ងៃទី១៨ ខែតុលា នៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកង យោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានមាន ប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញនេះ នឹងអនុវត្តន៍នៅខេត្ត តា កែវ ព្រះសីហនុ កោះកុង កំពង់ស្ពឺ ស្វាយរៀង សៀមរាប និងបន្ទាយមានជ័យ ដោយត្រូវចាប់ផ្តើមនៅខែវិច្ឆិកា ខាងមុននេះ ដើម្បីរក្សាគម្លាតរវាងដូសទី២និងដូសទី៣ ។ 

photo_2021-10-18_15-50-13
   ឯកឧត្តម បានបន្តថា យុទ្ធ នាការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ នៅតាមបណ្តាខេត្តនេះ គឺចាក់ទៅតាមភូមិសាស្រ្តដែលខាងកងទ័ពធ្លាប់បានចាក់ដូសទី១និងទី២ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចាក់ឱ្យបានលឿន ។
 ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ឱ្យដឹងដែរថា គិតមកត្រឹមថ្ងៃទី ១៧ ខែ តុលា ក្រសួងការពារ ជាតិបានចាក់វ៉ាក់សាំង នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានប្រមាណជាង៣០ម៉ឺននាក់ ស្មើនឹងជាង៣០ភាគរយហើយ និងជំរុញការចាក់វ៉ាក់ សាំងនេះឱ្យរួចរាល់ក្នុងរង្វង់ពីរសប្តាហ៍ទៀត ។សំឡេង «បើតាមប្រតិទិន ដែលខ្ញុំបានប្រជុំគ្នា ជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្រប ខណ្ឌទូទាំងប្រទេស ចំពោះខេត្តកោះកុងនិងខេត្តព្រះ សីហនុ អាចចាប់ផ្តើមនៅថ្ងៃទី០២ ខែ វិច្ឆិកា ហើយ ដោយឡែកខេត្តកំពង់ស្ពឺនិងតាកែវ កំពង់ចាមនិងស្វាយ រៀងអាចចាប់ផ្តើមនៅថ្ងៃទី ១៣ ខែវិច្ឆិកា ដែលនេះជាប្រតិទិនដែលយើងបានពិនិត្យមើលរវាងដូសទី២ មកពេលវេលាចាក់ហ្នឹង »។

photo_2021-10-18_15-50-16
    សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ 
ដូសទី៣ (ដូសជំរុញ) ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ។ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ទទួលភារកិច្ចចាក់នាពេលនេះគឺស្ថិតនៅក្នុងខណ្ឌចំនួន៦ រួម មាន ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងតាមបណ្តារោងចក្រក្នុងខណ្ឌទាំង ៦នេះ ដែលមានប្រជាពលរដ្ឋ សរុប១,០២៦,១២៦នាក់។ បន្ទាប់មកកងទ័ពក៏ត្រូវបានចាត់តាំងឱ្យជួយចាក់នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តតាកែវ ព្រះសីហនុ កោះ កុង កំពង់ស្ពឺ ស្វាយរៀង សៀមរាប និងខេត្តបន្ទាយ មានជ័យ ។ ដោយឡែកកម្លាំងកងទ័ពដែលត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួន ៣,៥៧៨នាក់ មាន ១៥២ ក្រុមពេទ្យ ស្មើនឹង ១,០៩១ នាក់ និងកម្លាំងបម្រើការងារ ២,៤៨៧នាក់ ៕

photo_2021-10-18_15-50-15

Comments

Related posts