មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែងធ្វើកំណត់ត្រានំអន្សមជ្រូកខ្មែរ ថែមរតកដូនតា  

វិទ្យុជាតិកម្ពុជា ៖ លោក គឹម ហឿន 
ស្ទឹងត្រែង ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ធ្វើសម្រង់នំអន្សមជ្រូក  មុខ ម្ហូបនិងបង្អែមផ្សេងៗ ប្រចាំតំបន់ ចុះក្នុងកំណត់ត្រាផ្លូវការចងក្រងជាឯកសារ   ដើម្បីរក្សានូវមរតកដូនតា ដែលបានបង្កើតឡើងទុកឱ្យកូនចៅជំនាន់ក្រោយ   បានឃើញនិងបានស្គាល់ ហើយនាំគ្នាសិក្សាធ្វើជាបំណិនជីវិត។

photo_2021-10-19_06-25-38
     ក្នុងឱកាសចុះធ្វើសម្រង់មុខម្ហូប-នំនិងបង្អែមខ្មែរ ប្រចាំតំបន់នៅខេត្តស្ទឹងត្រែងលោកស្រីញើច សារឿន ប្រធានមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា នៅតាមបណ្តាខេត្តនីមួយៗ តែងមានប្រជា ពលរដ្ឋយើងបានបង្កើតឡើងនូវមុខរបរផ្សេងៗពីគ្នាសម្រា ប់លក់ដូររកប្រាក់ចំណូល ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយមុខរបរខ្លះជាផលិតផលមួយត្រូវបានដូនតាយើងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះពីជំនាន់ដើម  ដូចជានំអន្សម ជ្រូកនេះជាដើម។

photo_2021-10-19_06-25-40
       លោកស្រីបន្តថា នៅខេត្តស្ទឹងត្រែងមានបងប្អូនអាជីវករលក់ម្ហូបប្លែកៗដូចជាម្ហូបឡាបភ្លាត្រីច្រលក់ ណាំផាត់ ។ ចំណែកនំមាន  នំបត់ នំគម  នំអន្សមចេក និងនំអន្សមជ្រូក  ផលិតឡើងមានភាពច្នៃប្រឌិត  ដើម្បីទាក់ទាញអតិថិជន   ។

photo_2021-10-19_06-25-39
      លោកស្រីបន្តថា មន្ទីរវប្ប ធម៌និងវិចិត្រសិល្បៈខេត្តលើក ទឹកចិត្តដល់បងប្អូនអាជីវករដែលបានខិតខំបង្កើតស្នាដៃរបស់ខ្លួន  ហើយជាផលរបរទាក់ទងទៅនឹងប្រពៃណីរបស់ខ្មែយើង ។
      លោកស្រី ង៉ែត សុភា អ្នកប្រកបរបរលក់អន្សមជ្រូក នៅភូមិព្រែកសង្កាត់ក្រុងស្ទឹង ត្រែងបានអះអាងថា លោក ស្រីទើបបង្កើតមុខរបរនេះឡើងនៅដើមឆ្នាំ២០១៩  ដោយសារតែប្រទេសយើងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ពិបាកទៅរកការងារធ្វើ និងចង់ឱ្យកូនចៅអ្នកភូមិមានប្រាក់ចំណូលផង ។

photo_2021-10-19_06-25-41 (2)
      លោកស្រីបន្តថា បច្ចុប្បន្ននំអន្សមជ្រូកដែលលោកស្រីបានផលិតឡើង  មានអតិថិ ជនគាំទ្រ និងមានអ្នកបញ្ជាទិញទៅលក់បន្តនៅតាមបណ្តាខេត្តនានា ក្នុងនោះបោះដុំក្នុងតម្លៃមួយ ១០.០០០ រៀល  ចំណែកអ្នកលក់បន្ត ១២.០០០រៀលតែប៉ុណ្ណោះ។ 
    លោកស្រីបន្តថា មុខរបរនេះលោកស្រីនិងបន្តធ្វើប្រចាំជារៀងហូតដើម្បីនាំគ្នាអភិរក្សមរតកដូនតាយើងផង  និងបានបង្ហាត់បង្រៀនប្អូនៗយុវជន  យុវតីជំនាន់ក្រោយឱ្យចេះផលិត  ដើម្បីមានមុខរបរសម្រាប់លក់ដូររកប្រាក់ ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុងស្រុក ភូមិ។

photo_2021-10-16_14-43-25 (2)
  លោក អ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានចាត់ ទុកថា ការប្រកបមុខរបរនេះក៏អាចបង្ហាញពីការចូលរួម អភិរក្សនៅប្រពៃណីរបស់ដូន តាយើងដែរ ដូចជាការដុតក្រឡាន ការដាល់អំបុក   និងការវេចនំអន្សមជ្រូកលក់ជា ដើមនេះ។

photo_2021-10-15_07-55-12
       សូមបញ្ជាក់ថា ខេត្តស្ទឹង ត្រែង បច្ចុប្បន្នមានបងប្អូនប្រកបមុខរបរដុតក្រឡានធ្វើ អាជីវកម្មប្រចាំគ្រួសាររបស់អ្នកភូមិហាងខូបាន និងនំអន្សមជ្រូកឆ្ងាញ់នៅភូមិព្រែកសង្កាត់ ក្រុងខេត្តស្ទឹងត្រែង៕

Comments

Related posts