ក្រសួងធនធានទឹកអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខណៈមានភ្លៀងធ្លាក់ជាបន្ត បន្ទាប់ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

វិទ្យុជាតិកម្ពុជា៖ស្រីផល ១៩,១០,២០២១
ភ្នំពេញ ៖ ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ខណៈនឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែ 
តុលាឆ្នាំ២០២១ខាងមុខ ដើម្បីបញ្ចៀសផលប៉ះពាល់នានាកើតឡើងជាយថាហេតុ។

photo_2021-10-19_10-34-25
      យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងធនធាន ទឹកនិងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជា នៅភាគខាងជើងនឹងទទួលឥទ្ធិ ពលពីទ្រនុងសម្ពាធខ្ពស់ចិន។  រីឯភាគខាងត្បូងទទួលឥទ្ធិ ពលពីជ្រលងសម្ពាធទាបឥណ្ឌា  ដែលស្ថានភាពបែប នេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មាន៖ - សីតុណ្ហភាពអប្បបរមាមានពី២២-២៤ °C
 , - សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣ °C  ,- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គររន្ទះផងដែរ ។ ជាមួយគ្នានោះនៅបណ្តារាជធានី-ខេត្តភាគខាងក្រោម ដែលមានព្រំ ប្រទល់ជាប់ប្រទេសវៀត ណាម អាចនឹងមានភ្លៀងធ្លាក់ច្រើនដោយអន្លើៗ ។   ដោយឡែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន ៖ - សីតុណ្ហភាពអប្បបរមាមានពី ២១-២៣ °C ,  - សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C,   - អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម  និងតំបន់មាត់សមុទ្រមាន ៖  - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °c,    - សីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C,  - អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
   ក្រសួងធនធានទឹកនិងឧតុ និយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខ ភាពចំពោះអាកាសធាតុបែប នេះ ។ ដោយឡែកប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដោយយថាហេតុ ៕

Comments

Related posts