កម្ពុជានៅតែចាត់ទុកវប្បធម៌ជាខ្លឹមសារនៃព្រលឹង និងអត្តសញ្ញាណជាតិ

វិទ្យុជាតិកម្ពុជា ៖ លោក ចេម ហួត 
ភ្នំពេញ ៖ លោកជំទាវ ភឿង សកុណារដ្ឋមន្ត្រីក្រសួង វប្ប ធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា កម្ពុជានៅតែចាត់ទុកវប្បធម៌ជាខ្លឹមសារនៃព្រលឹង និងអត្តសញ្ញាណជាតិ ដែលជាទ្រព្យសម្បត្តិដ៏មាន តម្លៃ និងមិនអាចកាត់ថ្លៃបាន ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាព និងភាពសុខដុមរមនាក្នុងសង្គម ដោយគ្មានការរើសអើង ដែលជាស្ពានតភ្ជាប់មនុស្សទៅមនុស្សនៅក្នុងសហគមន៍អាស៊ាន និងដៃគូសន្ទនា។

photo_2021-10-20_14-01-20
    ក្នុងពិធីបើកកិច្ចប្រជុំលើកទី១៧នៃឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា ចំពោះការការពារបេតិកភណ្ឌវប្បធម៌ សម្រាប់ការអភិវឌ្ឍស្ថេរភាព ប្រកបដោយចីរភាព និងរួមបញ្ចូលគ្នា រាជរដ្ឋាភិ បាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រទេសកម្ពុជា បានចាត់ទុកវប្បធម៌ជាខ្លឹមសារនៃព្រលឹង និងអត្ត សញ្ញាណជាតិដែលជាទ្រព្យ សម្បត្តិដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន ផ្តល់នូវមូល ដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិ ភាព និងភាពសុខដុមរមនាក្នុងសង្គម ដោយគ្មានការរើស អើង ដែលជាស្ពានតភ្ជាប់មនុស្សទៅមនុស្ស នៅក្នុងសហគមន៍អាស៊ាន និងដៃគូសន្ទនា។ 

photo_2021-10-20_14-02-20 (2)

ក្រៅពីនេះ លោកជំទាវ ក៏បានបញ្ជាក់ដែរថា ក្នុងការអនុវត្តចក្ខុវិស័យនេះ រាជរដ្ឋាភិបាល បានទទួលនូវពាក្យស្លោកថា “រដ្ឋជាអ្នកគាំទ្រ និងអ្នកការ ពារ ឯដៃគូឯកជនគឺជាអ្នកអនុវត្ត”។ ចំពោះអង្គការជាតិ -អន្តរជាតិ សង្គមស៊ីវិល ក្រុមនីមួយៗ ធ្វើការរួមគ្នាដើម្បីឆ្ពោះទៅមុខ និងសម្រេចបាននូវគោលដៅដ៏ថ្លៃថ្លា ដែលប្រទេសកម្ពុជាជាព្រះរាជាណា ចក្រនៃវប្បធម៌។ ក្រៅពីនេះកម្ពុជា ក៏មានតំបន់សំខាន់ៗ និងជាក់លាក់នៃកិច្ចសហប្រតិ បត្តិការ និងភាពជាដៃគូរឹងមាំនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន ២០២៥ និងដើម្បីភាពរុងរឿងសម្រាប់ប្រជាជនទាំងអស់គ្នា៕

photo_2021-10-20_14-01-21

Comments

Related posts