អគ្គនាយកសហព័ន្ធសន្តិភាពសកលចាត់ទុកសម្តេចតេជោហ៊ុនសែនជាថ្នាក់ដឹកនាំមានបេះដូងសន្តិភាព ក្នុងចក្ខុរបស់ប្រជាជននៅទូទាំងពិភពលោក

វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ ៖ ក្នុងជំនួបសំដែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋ មន្រ្តី នៅព្រឹកថ្ងៃទី២០ខែតុលា លោកបណ្ឌិត យុង យ៉ុងហួ សហប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលឆ្នាំ ២០២១ និងជាអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) និងជាបេសកជន ពិសេសរបស់លោកជំទាវបណ្ឌិត ហាក់ ចាហាន់ មូន មាតានៃសន្តិភាព មានប្រសា សន៍សំដែងនូវការអបអរ សាទរ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចាក់វ៉ាក់សាំងជូនប្រជា ជនកម្ពុជាជាង៩០ភាគរយ។ 

photo_2021-10-20_15-23-37 (2)
លោកបណ្ឌិតបានបញ្ជាក់ថា ការជំរុញចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋនេះ គឺជាគំរូនៃការដឹកនាំមិនថា តែប្រទេសកម្ពុជាប៉ុណ្ណោះទេ តែសំរាប់ពិភពលោកទាំងមូល។ លោក បណ្ឌិតក៏បានពាំនាំនូវការ សាកសួរសុខទុក្ខ និងក្តីគោរពពីលោកជំទាវបណ្ឌិត ហាក់ ចាហាន់មូន មាតានៃសន្តិភាព ពិសេសសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបាន សម្រេចចូលរួមក្នុងកិច្ចប្រជុំកំពូលលើប្រធានបទ សន្តិភាពនៅឧបទ្វីកូរ៉េផង និងយល់ព្រមធ្វើជាសហប្រធានផង ។ លោកបណ្ឌិត យុង យ៉ុងហួ មានប្រសាសន៍ បន្តថា សម្តេចតេជោមានបេះដូងសន្តិភាព ក្នុងចក្ខុរបស់ប្រជា ជននៅទូទាំងពិភពលោក។ សម្តេចតេជោ គឺជាអ្នកដឹកនាំសន្តិភាពសកល ក្នុងន័យនេះលោកបណ្ឌិតស្នើសុំអនុសាស ន៍ពីសម្តេចតេជោ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំកំពូលនោះ ទទួលបានជោគជ័យដ៏ត្រចេះត្រចង់បំផុត។    

photo_2021-10-20_15-23-37
   ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមាន ប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះ នូវការពាំនាំការសាកសួរសុខទុក្ខ និងក្តីគោរពពីលោកជំទាវ ហាក់ ចាហាន់មូន។ ក្នុងជំនួបគ្នានោះ សម្តេចតេជោបានផ្តល់ជូនលោកបណ្ឌិត យុង យ៉ុងហួ នូវទស្សនវិស័យដែលពាក់ព័ន្ធទៅនឹងកិច្ចប្រជុំ កំពូលខាងមុខ តាមរយៈការផ្តល់ជូននូវគំនិតផ្តួចផ្តើមមួយចំនួន សម្រាប់កិច្ចប្រជុំកំពូលផង និងសំរាប់កិច្ចសហប្រតិបត្តិការរបស់អង្គការ សហព័ន្ធសន្តិភាពសកល (UPF) ក្នុងក្របខណ្ឌឥណ្ឌូ- ប៉ាស៊ីហ្វីក និងក្នុងក្របខណ្ឌមេគង្គផង។ 

photo_2021-10-20_15-23-38 (2)
    សូមបញ្ជាក់ដែរថា នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់ នូវគ្រឿងឥស្សរិយយស សហមេត្រីរបស់ព្រះរាជាណាចក្រកម្ពុជា ជូនលោកបណ្ឌិត យុង យ៉ុងហួ សហប្រធានគណ: កម្មការរៀបចំកិច្ចប្រជុំកំពូលឆ្នាំ២០២១ និងជាអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF)ផងដែរ៕

photo_2021-10-20_15-23-38

Comments

Related posts