ប្រមុខការពារជាតិ អំពាវនាវឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់វិធានការ៣កុំ៣ ការពារ ដើម្បីបង្កើតភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា 
ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឱ្យក្រុមការងារទាំងអស់ បន្តយកចិត្តទុកដាក់ អនុវត្តវិធានការ ៣កុំ ៣ការ ពារ ដើម្បីបង្កើតឱ្យមានភាព ស៊ាំសហគមន៍រឹងមាំពិត ប្រាកដមួយ យកឈ្នះសមរភូមិប្រយុទ្ធនឹង ជំងឺកូវីដ-១៩នេះ។

photo_2021-10-20_14-19-30 (2)
   សម្ដេចពិជ័យសេនា ទៀ បាញ់  តាមរយៈហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១នេះ បានមានប្រសា សន៍សំដែងការកោតសរសើរ ចំពោះក្រុមប្រតិបត្តិយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានអនុវត្តភារកិច្ច ចាក់វ៉ាក់ សាំងកូវីដ-១៩ ជូនប្រជាពល រដ្ឋ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមខេត្តនានា សម្រេចលទ្ធផលគួរជាទីមោទនៈតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល។

photo_2021-10-20_14-19-31 (2)
    សម្ដេចពិជ័យសេនា បានបញ្ជាក់ថា សូមបន្តយកចិត្តទុកដាក់ អនុវត្តវិធានការ ៣កុំ ៣ការពារដើម្បីបង្កើតឱ្យមាន ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកមួយ យកឈ្នះសមរភូមិប្រយុទ្ធនឹង ជំងឺកូវីដ-១៩នេះ ។

photo_2021-10-20_14-19-31
សូមបញ្ចាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៧ ០៣៥នាក់ អ្នកជាសះ ស្បើយចំនួន ១១១ ៤២០ នាក់ និងអ្នកស្លាប់ចំនួន ២ ៦៨១នាក់។ ដោយឡែក គិតត្រឹមយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិ បាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជា ពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៦២២,៩៧៧ នាក់៕

photo_2021-10-20_14-19-30

Comments

Related posts