ប្រទេសវៀតណាមនិងប្រទេសថៃ គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មបានមានប្រសាសន៍ថា ប្រទេសវៀតណាម និងប្រទេសថៃ គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជា ដោយសារសត្យានុម័តរបស់ប្រទេសទាំង២នេះ គឺជាទីផ្សារប្រពៃណីប្រកបដោយសក្តានុ ពលក្នុងការស្រូបយកទំនិញជាកសិផលពីប្រទេសកម្ពុជា ។
   យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា មកទល់បច្ចុប្បន្ននេះ ប្រទេសជិតខាងធំៗ២ដែលជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជាគឺប្រទេសវៀតណាម និង ប្រទេសថៃ ដែលមានប្រជា ជនសរុបប្រមាណជាង១៦៧ លាននាក់ ។ 
   ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២១នេះ ការនាំចេញសម្រេចបានជាង ៥,៩៣ លានតោន ក្នុងនោះការនាំ ចេញទៅកាន់ប្រទេសវៀត ណាមមានចំនួន៦៤,១១ ភាគរយ ប្រទេសថៃចំនួន ២១,៤៩ភាគរយ ប្រទេសចិនចំនួន៦,៦៩ភាគរយ និងគោលដៅប្រទេសដទៃទៀតចំនួន៤,៧១ភាគរយតែ ប៉ុណ្ណោះ ។

photo_2021-10-19_15-21-25
  ឯកឧត្តមបានបន្តថា ស្ថាន ភាពនៃជញ្ជីងពាណិជ្ជកម្មគឺជាទំនាក់ទំនងរវាងការផ្គត់ផ្គង់និងតម្រូវការ ទីណាមានតម្រូវ ការ លំហូរពាណិជ្ជកម្មនឹងតម្រង់ទិសទៅកាន់ទីនោះ ទៅក្នុងទម្រង់ជាវត្ថុធាតុដើម ឬផលិតផលសម្រេច។ ជាការ ពិតមួយទៀតនោះ គឺថាប្រទេសទាំង២នេះ បានធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មពិភព លោកមុនកម្ពុជា ដោយទទួលបានបទពិសោធន៍ពេញលេញជាប្រទេសកែច្នៃ នាំចេញផលិតផលកសិកម្មនិងម្ហូប អាហារទៅកាន់ទីផ្សារតំបន់និងពិភពលោក ។
    ឯកឧត្តមបន្តថា ជារួម ប្រទេសទាំង២ បានអភិវឌ្ឍខ្លួនទៅជាចំណុចប្រមូលផ្តុំស្បៀង (Food Hub/Basket) សម្រាប់ពិភព លោកមុនកម្ពុជា ដូច្នេះត្រូវការវត្ថុធាតុដើមច្រើនពីប្រទេសផ្សេងរួមទាំងកម្ពុជាផងដែរ ដើម្បីផ្គត់ផ្គង់ឱ្យឧស្សាហកម្មកែច្នៃរបស់ខ្លួនសម្រាប់នាំចេញ ។
     ឯកឧត្តមបានបន្តទៀតថា ក្នុងពេលខាងមុខនៅពេលកម្ពុជាមានការអភិវឌ្ឍខ្សែច្រវាក់តម្លៃ សមត្ថភាពកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធភស្តភាកម្មពាក់ព័ន្ធបានមួយកម្រិតបន្ថែមទៀត នឹងជំរុញឱ្យមាន ការស្រូបយកវត្ថុធាតុដើម មកធ្វើការកែច្នៃពង្រីកការនាំចេញត្រលប់ទៅកាន់ទីផ្សារមានសក្តានុពលមួយចំនួន ដូចជា ប្រទេសចិន និងបណ្តាប្រទេស ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលជាកត្តាសន្យានុម័តកាត់បន្ថយការ នាំចេញផលិតផលកសិកម្មទៅកាន់តីផ្សារប្រទេសជិត ខាងទាំង២។ សំខាន់បំផុតនោះ កម្ពុជាបានជួបប្រទះទៅនឹងបញ្ហានៃការដឹកជញ្ជូនទៅ កាន់ទីផ្សារក្រៅតំបន់ ដូចបានបញ្ជាក់ជូននៅក្នុងសំណួរទី៤ ខាងលើ រួមទាំងតម្លៃនៃការកែច្នៃក្នុងស្រុកមានតម្លៃខ្ពស់ជាងគេបន្តិចបើប្រៀប ធៀបទៅនឹងប្រទេសជិតខាងទាំងពីរ ។
     សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដែលមានលក្ខណៈភូមិសាស្ត្រប្រហាក់ប្រហែលគ្នា បាននាំឱ្យមានការអនុវត្តនូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញ នាំចូលទំនិញកសិផលមានលក្ខណៈទន់ភ្លន់ មិនសូវស្មុគស្មាញ បើធៀបជាមួយលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសទី៣ ៕

Comments

Related posts