រដ្ឋបាលជលផលកត់សម្គាល់ថាសកម្មភាពបទល្មើសនេសាទ មានការថយចុះនៅក្នុងបរិបទកូវីដ១៩

 

 

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ២០.១០.២០២១

MC៖ រដ្ឋបាលជលផលបានកត់សម្គាល់ថា សកម្មភាពបទល្មើសនេសាទ មានការថយចុះនៅក្នុងបរិបទកូវីដ ១៩នេះ   ដោយសារមន្ត្រីជំនាញនៅតែបន្តសកម្មភាពទប់ស្កាត់បង្ក្រាបបទល្មើសដូចភ្លៀងរលឹម   ដើម្បី់់់ធ្វើយ៉ាង ណា ធានាឱ្យបាននូវនិរន្តរភាពធនធានជលផលទឹកសាបនៅកម្ពុជា ។

   លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់វិទ្យុជាតិកម្ពុជាថា រដូវបិទនេសាទឆ្នាំ នេះសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលបានបើកយុទ្ធនាការ ចុះត្រួតពិនិត្យ ស្រាវជ្រាវនិងបង្ក្រាបបទល្មើសធនធានជល ផលជាលក្ខណៈទ្រង់ទ្រាយធំ ដូចកាលពីឆ្នាំមុនៗ ដោយ មានការចូលរួមពី អាជ្ញាធរពាក់ព័ន្ធរួមទាំងសហគមន៍នេសាទ តាមមូលដ្ឋានផងដែរ ។ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ១ ៩ លោកថា ប្រជាជនក្នុងសហគមន៍ ទាំងអស់បានសហការគ្នាបានល្អក្នុងការខិត ខំការពារត្រី ជិតផុតពូជនិងតំបន់ត្រីពងកូនដើម្បីបង្កើនបរិមាណផលត្រីឱ្យកាន់តែច្រើន។IMG_20211020_182530_714

  លោកបានបញ្ជាក់ថា ប្រជានេសាទនិងសហគមន៍នេសា ទបានចូលរួមអនុវត្តការនេ សាទមិនប្រើប្រាស់ឧបករណ៍ទំនើប មិនមានការកើនឡើងនូវបទល្មើសនេសាទដូចជា ការដាក់គ្រាប់បែក ការនេសាទនៅរដូវត្រីពង។ 

សំឡេង៖«ក្នុងបរិបទកូវីដ១៩ នេះ ឃើញថា សកម្មភាពបទ ល្មើសនេសាទមានការថយចុះ រដ្ឋបាលជលផលអះអាងថា ការថយចុះវាមាន២ចំណែក ឧបករណ៍នេសាទក៏មាន២ដែរ ទី១ឧបករណ៍នេសាទចល័តនិងអចល័ត ។ឧបករណ៍អចល័តគេដាក់ជាប់នៅមួយកន្លែងអ៊ីចឹងវាអត់កើននោះទេ វានៅថេរ ប៉ុន្តែឧបករណ៍ចល័តដូចមងទាក់ដូចជាដាវឆក់ វាថយចុះទៅវិញ ។ផ្លូវមួយដែលសំខាន់គឺការអប់រំ ដើម្បីចូល រួមទប់ស្កាត់ទាំងអស់គ្នា អញ្ចឹងមានតែប្រជាជននិងសហគមន៍ដើម្បីចូលរួមទប់ស្កាត់ »។ 

    សូមបញ្ជាក់ថា  រាជរដ្ឋាភិថាបាលបានណែនាំឱ្យប្រជាសហគមន៍ចូលរួមអនុវត្តច្បាប់ជលផលចំនួន៧ដើម្បីបង្កើនធនធានជលផល ដោយ៖ ទី១ សូមកុំប្រើឧបករណ៍ខុស ច្បាប់នៅពេលនេសាទ។ .ទី២ សូមកុំធ្វើនេសាទនៅរដូវត្រីពងកូន។ .ទី៣ សូមមេត្តាកុំឱ្យកាប់ព្រៃលិចទឹក ជាជំរកត្រីពងកូន។ .ទី៤ សូមជួយការពារតំបន់អភិរក្ស។. ទី៥សូមកុំយកបឹងព្រែក ប្រើធ្វើខុសគោលដៅ។ . ទី៦ សូមកុំឱ្យមានទំនាស់ប្រជានេសាទនិងប្រជានេសាទ និង.ទី៧ សុំចូលរួមទិវាមច្ឆជាតិ ដើម្បីលែងកូនត្រី៕IMG_20211020_182533_005

Comments

Related posts