វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
អន្តរជាតិ: ក្រុមស្ត្រីជនជាតិអាហ្វហ្គានីស្ថានមួយក្រុមបានទទូចឱ្យអង្គការសហប្រជាជាតិរារាំងក្រុមតាលីបង់ម កុំឱ្យទទួលបានអាសនៈនៅស្ថាប័នពិភពលោក ដោយអំពាវនាវឱ្យមានតំណាងប្រទេសរបស់ពួកគេដែលប្រសើរជាងពួកតាលីបង់ ក្នុងដំណើរទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការនេះ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែតុលា។ លោកស្រី Fawzia Koofi អតីតអ្នកនយោបាយអាហ្វហ្កានីស្ថាននិងជាអ្នកចរចាសន្តិភាពអាហ្វហ្គានីស្ថានបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយកថា “វាសាមញ្ញណាស់” ។ “អង្គការសហប្រជាជាតិត្រូវការផ្តល់អាសនៈនោះដល់នរណាម្នាក់ដែលគោរព សិទ្ធិរបស់មនុស្សគ្រប់រូបនៅអាហ្វហ្គានីស្ថាន” ។ លោកស្រីបាននិយាយអំពីស្ត្រីអាហ្វហ្គានីស្ថានថា “យើងបាននិយាយយ៉ាងច្រើន ប៉ុន្តែយើងមិនត្រូវបានគេស្តាប់ឡើយ” ។ អតីតអ្នកនយោបាយ លោកស្រី Naheed Fareed បាននិយាយថា “នៅពេលដែលពួកតាលីបង់បានយកអាហ្វហ្គានីស្ថាន ពួកគេនិយាយថាពួកគេនឹងផ្តល់ការអនុញ្ញាតឱ្យស្ត្រីបន្តការងាររបស់ពួកគេនិងការវិលត្រឡប់ទៅ សាលារៀនវិញ ប៉ុន្តែពួកគេមិនបានធ្វើតាមការសន្យានោះទេ” ។ អង្គការសហប្រជាជាតិកំពុងពិចារណាលើពាក្យបណ្តឹងរបស់គូប្រជែងថាតើអ្នកណាគួរតំណាងឱ្យអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់បានតែងតាំងអ្នកនាំពាក្យដែលមានមូលដ្ឋាននៅទីក្រុងដូហារបស់ពួកគេ គឺស៊ូហាអ៊ីលសាហេន (Suhail Shaheen) ជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិខណៈដែល លោកហ្គូឡាមអ៊ីសាក់ហ្សៃ (Ghulam Isaczai) ជាប្រេសិតអង្គការសហប្រជាជាតិតំណាងឱ្យរដ្ឋាភិបាល ដែលត្រូវបានបណ្តេញចេញដោយក្រុមតាលីបង់កំពុងព្យាយាមរក្សាកៅអីរបស់ប្រទេសនេះ។ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តនៅចុងឆ្នាំនេះ។ លោកអ៊ីសាក់ហ្សៃបានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូបថា “ស្ត្រីនិងក្មេងស្រីនៅអាហ្វហ្គានីស្ថានកំពុងដាក់ក្តីសង្ឃឹមនិងក្តីសុបិន្តរបស់ពួកគេទៅលើក្រុមប្រឹក្សានេះនិងស្ថាប័នពិភពលោក ដើម្បីជួយពួកគេក្នុងការស្តារសិទ្ធិធ្វើការងារ ការធ្វើដំណើរនិងការវិលត្រឡប់ទៅសាលារៀនវិញ៕”
Comments