សិង្ហបុរីរាយការណ៍ពីករណីកូវីដ-១៩ ថ្មីចំនួន ៣,៣៨៣ ករណីថ្មីនិងមានអ្នកស្លាប់ចំនួន ១៥ នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីកូវីដ-១៩ថ្មីចំនួន ៣,៣៨៣ ករណីថ្មី គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ (២៤ តុលា) ខណៈមនុស្ស ១៥ នាក់ទៀត បានស្លាប់ដោយសារវីរុសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា។ អ្នកស្លាប់មានបុរស ៨ នាក់និងស្ត្រី ៧ នាក់ដែលមានអាយុចន្លោះពី ៥៨ ទៅ ១០០ ឆ្នាំ។ ក្នុងចំណោមនោះ​ មាន ៨ នាក់មិនបានចាក់វ៉ាក់សាំងការពារ មានម្នាក់ចាក់វ៉ាក់សាំងបានខ្លះ និង ៦ នាក់ ទៀត បានចាក់វ៉ាក់សាំងការពារពីជំងឺកូវីដ-១៩ ។ មនុស្សទាំងអស់ដែលបានស្លាប់សុទ្ធតែមានជំងឺផ្សេងៗ។ នេះនាំឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសសិង្ហបុរីពីមេរោគឆ្លងនេះ រហូតដល់ទៅ ៣១៥ នាក់។ ក្នុងចំណោមពួកគេការឆ្លងចំនួន ៣,៣៧៥ ជាករណីឆ្លងក្នុងស្រុកដែលរួមមាន ២,៧០៨ នៅក្នុងសហគមន៍និង ៦៦៧ នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករចំណាកស្រុក។ ក្រសួងមហាផ្ទៃបាននិយាយថា ករណីចំនួន ៨ ជាករណីនាំចូល។ សហប្រធាននៃក្រុមការងារពហុក្រសួងលោក Lawrence Wong បាននិយាយថា ប្រសិនបើតួលេខធ្លាក់ចុះក្រោម ១ ប្រទេសសិង្ហបុរីនឹងអាចបន្ធូរបន្ថយនូវវិធានការមួយចំនួន។ គិតត្រឹមថ្ងៃអាទិត្យសិង្ហបុរីបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៧២,៦៤៤ ករណីចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ ត្រូវបានដាក់ចេញ ឬអនុញ្ញាត អ្នកជំងឺ ១៧,៨៦២ នាក់ឱ្យសម្រាកព្យាបាលនៅផ្ទះ។ អ្នកជំងឺ ៤,៨១៧ ផ្សេងទៀតស្ថិតនៅក្នុងមណ្ឌលថែទាំសហគមន៍ ហើយ ៩៦១ នាក់ទៀតស្ថិតនៅក្នុងកន្លែងព្យាបាលកូវីដ-១៩។ មន្រ្តីក្រសួងសុខាភិបាលបាននិយាយថា អ្នកជំងឺចំនួន ១,៧៣៨ នាក់ ដែលនៅសល់ត្រូវបានដាក់នៅក្នុងមន្ទីរពេទ្យ។ ក្នុងនោះអ្នកជំងឺ ២៧៨ នាក់កំពុងត្រូវការអុកស៊ីហ្សែន៕IMG_20211025_113717_369

Comments

Related posts