ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ធ្វើនៅថ្ងៃទី២៦ ដល់ ២៨ ខែតុលា

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ១០ ០២១

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរ ទេសនិងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ឱ្យដឹងថា អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រី្តជាន់ ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ 

   សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចជា ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ , កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ , កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ២៤ ,កិច្ចប្រជុំកំពូលអាស៊ាន- សហរដ្ឋអាមេរិក លើកទី៩ , កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ ,កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១ , កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤ , កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ , កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និងកិច្ចប្រជុំកំពូលអាស៊ាន- រុស្ស៊ី លើកទី៤ ដើម្បីអបអរ សាទរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។

   នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ផងដែរ នៅក្នុងពិធីបិទ ក្រោយពីព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនព្រះរាជាណាចក្រកម្ពុជា ៕IMG_20211025_140125_447

Comments

Related posts