អភិបាលរាជធានី អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោតត្រូវបង្កើនការប្រុង ប្រយ័ត្នខ្ពស់ចាប់ពីថ្ងៃទី២៦ និងថ្ងៃទី ២៧ តុលានេះ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ១០ ២០២១

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយសណ្តដងស្ទឹងព្រែកត្នោតទំាងអស់ឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ ចាប់ពីថ្ងៃទី២៦និងថ្ងៃទី ២៧ តុលានេះ ដោយសារទឹកជំនន់អាចនឹងឡើងខ្ពស់លិចលង់លំនៅ ឋានបងប្អូន។

   ការអំពាវបែបរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលានេះ ខណៈដែលឯកឧត្តមបានចុះត្រួតពិនិត្យនិងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឱ្យលិចលង់លំនៅឋានប្រជាពលរដ្ឋ ស្របពេលដែលមាន ការបើកទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឱ្យមាន ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋរស់ នៅសង្កាត់ចំនួន៥នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។

      ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានស្នើសុំទៅដល់ក្រសួងធនធាន ទឹកនិងឧតុនិយម បង្វែរទឹក កុំឱ្យជន់លិចរាជធានីភ្នំពេញ ដោយសារថា ការជន់លិចរាជ ធានីភ្នំពេញ គឺពិតជាធ្វើឱ្យខូច ខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ។ ឯកឧត្តមបានបញ្ជាក់ថា យើងមិនបានគេចវេសពីបញ្ហានោះទេ។ ប៉ុន្តែបើគិតពីបញ្ហាសេដ្ឋ កិច្ច ខណៈលិចរាជធានីភ្នំ ពេញ វាពិតជាធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាង នៅតាមខេត្តពាក់ព័ន្ធ។ អ៊ីចឹងហើយទើបឯកឧត្តម ស្នើសុំទៅអាជ្ញា ធរខេត្តកំពង់ស្ពឺ សូមឱ្យមាន ការយោគយល់ ។ 

   ឯកឧត្តម ឃួង ស្រេង បានបញ្ជាឱ្យមន្ទីរធនធានទឹកនិងមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ សហ ការគ្នាធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ ស្ពឺ ដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយនេះ ។ 

ដោយឡែកភ្នំពេញយើងកន្លះខែកន្លងមកនេះ ទាំងអាជ្ញាធររាជធានីភ្នំពេញទាំងអាជ្ញាធរ

ខណ្ឌសង្កាត់និងមន្ទីរពាក់ព័ន្ធបានធ្វើកិច្ចការងារនេះយ៉ាង សកម្មដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយ បណ្ដាល មកការលិចលង់លំនៅឋានប្រជាពលរដ្ឋនេះ។ 

       បន្ថែមពីលើនេះទៀត ឯកឧត្តម ក៏បានស្នើសុំទៅកម្លាំងកងអង្គរក្ស នូវកម្លាំងប្រមាណ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ធ្វើការងារនេះផងដែរ។ក្រៅពីនេះក្រសួងធន ធានទឹក ក៏បានផ្តល់នូវអេស្កាវ៉ាទ័រចំនួន១៥គ្រឿងដាក់លើទីតាំងនេះផងដែរ ដើម្បីទប់ ទំនប់ ទប់ស្កាត់នូវការលិច លង់នេះ ។

    ឯកឧត្តម បញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹងតាមតំបន់ភ្នំ វាពិតជាមិនងាយ ស្រួលគ្រប់គ្រងបានដូចទឹក ទន្លេជន់លិចនោះទេ ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងនេះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និងថ្ងៃទី ២៧ តុលានេះ ចំណែកអាជ្ញា ធរគឺនៅជាប់ជានិច្ចជាមួយបង ប្អូនប្រជាពលរដ្ឋ បានន័យថា មានហានិភ័យអ្វី គឺយើងអាចជួយពួកគាត់បានភ្លាមៗទាន់ ពេលវេលា៕IMG_20211025_141821_007IMG_20211025_141745_787IMG_20211025_141748_973IMG_20211025_141756_537

Comments

Related posts