បក្សកាន់អំណាចឡាវដោះ ស្រាយបញ្ហាអតិផរណា បំណុល និងភាពអត់ការងារធ្វើ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ គណៈកម្មាធិការ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) បានសម្រេចចិត្តដោះស្រាយបញ្ហាជាប្រព័ន្ធទាក់ទងនឹងអត្រាអតិផរណា និងបំណុល ខណៈដែលបង្កើតការងារបន្ថែមទៀត។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា។

   បើយោងតាមសារព័ត៌មានក្នុងស្រុកប្រចាំថ្ងៃវៀងចន្ទន៍បានរាយការណ៍នៅថ្ងៃចន្ទនេះថា គណៈកម្មាធិការមជ្ឈិមអាណត្តិទី ១១ របស់គណ បក្សបានអនុម័តសេចក្តីសម្រេចនេះនៅចុងបញ្ចប់នៃសម័យប្រជុំពេញអង្គលើកទី ៣ របស់ខ្លួនដែលបានកោះប្រជុំនៅថ្ងៃទី ១៨-២២ ខែ តុលានេះ ក្រោមអធិបតីភាពអគ្គលេខាធិការគណៈកម្មា ធិការកណ្តាល LPRP លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith)។

   កិច្ចប្រជុំបានកត់សម្គាល់ថា វឌ្ឍនភាពក្នុងការបង្កើតឱកាសការងារបានធ្លាក់ចុះតិចជាងគោលដៅ។ របាយការណ៍ថ្មីៗបានបង្ហាញថា ភាពអត់ការងារធ្វើបានកើនឡើង បន្ទាប់ពីមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើអាជីវកម្មដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ លើសពីនេះពលករឡាវរាប់ពាន់នាក់បានសម្រុកមកកាន់ប្រទេសវិញ ដោយសារការរីករាលដាលនៃមេរោគនៅក្នុងប្រទេសថៃដែលធ្វើឱ្យស្ថានភាពគ្មានការ ងារធ្វើនៅឡាវកាន់តែអាក្រក់ទៅៗ។ សម័យប្រជុំនេះក៏បានឯកភាពគ្នាក្នុងការបង្កើនសកម្មភាពដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងអត្រាប្តូរប្រាក់រូបិយប័ណ្ណនិងការកើន ឡើងនៃការរស់នៅខណៈដែលខិតខំបង្កើនការប្រមូលចំណូល ។ អង្គប្រជុំបានប្រគល់ភារកិច្ចជូនរដ្ឋាភិបាល គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដោយម៉ឺងម៉ាត់ ដើម្បីដោះស្រាយរាល់ចំណុចខ្វះខាត។ កិច្ចប្រជុំបានលើក ឡើងពីវិធានការអនុវត្តផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផែនការថវិកាក្នុងត្រីមាសចុងក្រោយឆ្នាំ២០២១៕IMG_20211025_153239_979

Comments

Related posts