រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចែករំលែកបទពិសោធន៍ ៥ ចំណុច ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៃកិច្ចប្រជុំលើកទី៧២ អង្គការសុខាភាពពិភព លោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ២៥,១០,២០២១

MC៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍ ៥ចំណុច ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៃកិច្ច ប្រជុំលើកទី៧២ អង្គការសុខាភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច តាមប្រព័ន្ធវីដេអូ។

   យោងតាមសេចក្តីជូនព័ត៌ មានដែលវិទ្យុជាតិកម្ពុជាទទួលបាន នាថ្ងៃទី២៥ ខែ តុលាឆ្នាំ២០២១ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសុន្ទរកថា ចែក រំលែកនូវបទពិសោធន៍ស្តីពី “ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា" ដែលមានខ្លឹមសារសំខាន់ៗ ដោយ សំដែងនូវការកោតសរសើរចំពោះសមិទ្ធ ផលសំខាន់ៗក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់លោកវេជ្ជ បណ្ឌិតកាសាយ និងក្រុមការ ងាររបស់អង្គការសុខភាពពិភពលោក។ កម្ពុជាគាំទ្រឯកសារ "ចក្ខុវិស័យសម្រាប់អនាគត” ដែលប្រទេសជាសមាជិកបានអនុម័តកាលពី ២ ឆ្នាំមុន ហើយវានៅតែជាគោលការណ៍ណែនាំសម្រាប់អនុវត្តការងាររបស់ប្រទេសជាសមាជិក។ 

   ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសតូចតែមានបេះដូងទូលាយ។ កាលពីឆ្នាំមុន កម្ពុជាបានគ្រប់គ្រងដោយជោគជ័យនូវការឆ្លើយ តបនឹងជំងឺកូវីដ-១៩ ដោយ មានការឆ្លងតិចជាង ៥០០ ករណី និងមិនមានអ្នកស្លាប់ឡើយ។ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងមានការគាំទ្រពីគ្រប់វិស័យ និងសង្គមទាំងមូល ប្រទេសកម្ពុជានៅតែអាចបន្តគ្រប់គ្រងឆ្លើយតបជំងឺកូវីដ-១៩ បាន។

    ឯកឧត្តមបន្តថា រាជរដ្ឋាភិ បាលកំពុងខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការចម្លងមេរោគ រួមជាមួយការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ។ ឥឡូវនេះយើងកំពុងស្ថិតក្នុងដំណាក់កាលនៃការកែ សម្រួលយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីរៀនពី

របៀបរស់នៅជាមួយមេរោគ” ខណៈអនុញ្ញាតឱ្យបើកដំណើរ ការសាលារៀន និងសេដ្ឋកិច្ចឡើងវិញដោយសុវត្ថិភាព។ បន្ថែមពីនេះទៀត កម្ពុជាបានខិតខំប្រឹងប្រែង និងស្វះស្វែងប្រកបដោយមហិច្ឆតា ដើម្បីបើកយុទ្ធនាជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដោយចាក់ជូនប្រជា ជនចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ស្របតាម "យុទ្ធសាស្រ្តផ្ការីក” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខណៈគិតត្រឹមថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១ ប្រជាជនចំនួន ៨៥.៣៦% នៃប្រជាជនគោលដៅសរុបចំនួន ១៦លាននាក់ដែលមានអាយុចាប់ពី៦ឆ្នាំឡើង បានទទួលវ៉ាក់សាំងកូវីដ-១៩។ 

    ឯកឧត្តមរដ្ឋមន្រ្តី នៅតែអះ អាងថា ការបញ្ឈប់ជំងឺរាត ត្បាតនេះ គឺជាគោលដៅរួមរបស់យើង។ សន្តិភាព សន្តិ សុខសង្គម សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺជាកត្តាចាំបាច់។ ប្រទេសកម្ពុជាកំពុងធ្វើការរួមគ្នាជាមួយប្រទេសនានា អង្គការសុខ ភាពពិភពលោក និងដៃគូទាំងអស់ ដើម្បីអនាគតកាន់ តែប្រសើរ ឆ្ពោះទៅរកពិភព លោកប្រកបដោយសុខភាព និងសុវត្ថិភាព។

   សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានគាំទ្រយ៉ាងពេញ ទំហឹងចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោកក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះអង្គការសុខភាពពិភពលោក ជាពិសេសជូន ចំពោះលោកវេជ្ជបណ្ឌិត Takeshi Kasai នាយកប្រចាំតំបន់នៃតំបន់ប៉ាស៊ីហ្វិកខាងលិច និងប្រទេសជាសមាជិកទាំងអស់ ដែលបានសហ ការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកំពុងធ្វើដំណើរឆ្ពោះទៅរកអនាគតល្អប្រសើរទាំងអស់គ្នា៕

Comments

Related posts