កម្ពុជានឹងរៀបចំពិធីរាប់ថយ ក្រោយ ៥០០ថ្ងៃដើម្បីក្រើន រំលឹកស្មារតីដល់ប្រទេសទាំង ១១ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២

 

 

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ២៥.១០.២០២១

MC៖កម្ពុជានឹងរៀបចំពិធីរាប់ថយក្រោយ ៥០០ថ្ងៃដើម្បីក្រើនរំលឹកស្មារតីដល់ប្រទេសទាំង១១ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ឆ្នាំ២០២៣ រួមកម្លាំងគ្នាអនុវត្តផែនការមេឆ្ពោះទៅស៊ីហ្គេម ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ 

   ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេ ខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ (CAMSOC)បានមានប្រសា សន៍ប្រាប់វិទ្យុជាតិកម្ពុជាថា កម្ពុជានឹងរៀបចំពិធីរាប់ថយ ក្រោយ ៥០០ថ្ងៃនាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ នៃដំណើរឆ្ពោះទៅពិធីបើកការ ប្រកួតផ្លូវការនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដ៏ អធិកអធម ដើម្បីជំរុញការ ផ្សព្វផ្សាយនិងបង្ហាញពីការ ត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការត្រៀមស្វាគមន៍និងទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ឯកឧត្តមបានបន្តថា នៅក្នុងកម្មវិធីនេះ នឹងប្រកាសយុទ្ធនាការជាតិ បង្កើនការផ្សព្វផ្សាយនៃការកសាងកេរ្តិ៍ឈ្មោះស៊ីហ្គេម - អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅក្នុងប្រទេសនិងអន្តរជាតិ ឱ្យកាន់តែលេចធ្លោឡើងនិងផុសផុលឱ្យបានខ្លាំង ក្លាផងដែរ ។

    ឯកឧត្តមបានបញ្ជាក់ថា សម្រាប់កម្មវិធីរាប់ថយនេះ នឹងធ្វើទៅតាមលំដាប់លំ ដោយ គឺពិធីរាប់ថយក្រោយ មាន១០០០ថ្ងៃ .៥០០ថ្ងៃ . ៣០០រយថ្ងៃ និង១០០ថ្ងៃ ហើយពិធី១០០ថ្ងៃ ដែលជាថ្ងៃចុងក្រោយ ឈានជិតមក ដល់នៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ 

សំឡេង៖«រៀបចំពិធីនេះដើម្បីជំរុញការផ្សព្វផ្សាយ នៅក្តេរិ៍ឈ្មោះ នឹងការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ហើយយើងនឹងត្រៀមធ្វើ ៥០០ថ្ងៃនេះ គឺជាការងារមួយដែលយើងធ្វើការផ្សព្វ ផ្សាយ ទៅដល់ប្រទេសដែល ត្រៀមចូលរួមប្រកួត ទាំង១១ ប្រទេសនេះឱ្យគាត់ភ្ញាក់និងក្រើនរំលឹកដល់ប្រទេសជាសមាជិក ដែលត្រៀមចូលរួមនេះ ឱ្យគាត់ដឹងថាជិតដល់ពេលទៅកម្ពុជាហើយ នឹងដល់កីឡាករកីឡាការិនីដល់អ្នក ជំនាញ ដល់គណៈកម្មការទាំងអស់នេះឱ្យមានការទទួលខុសត្រូវ ថាជិតដល់ហើយ នៅសល់ ៥០០ថ្ងៃ ដែលនេះជាពិធីមួយ ដែលក្រើនរំលឹក ដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមនិងការរៀបចំកីឡាស៊ីហ្គេម ២០២៣របស់យើងណ្នឹងឱ្យគាត់ខិតខំប្រឹងប្រែង បំពេញកាតព្វកិច្ច ការទទួលខុសត្រូវ តាមផ្នែកមួយៗឱ្យរួចរាល់មានក្តីសង្ឃឹម យើងនឹងប្រកាស ៥០០ថ្ងៃនេះ នៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២១ខាងមុខ»។

    សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល កំណត់យក ថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃរៀបចំពិធីបើកការប្រកួត ខណៈ ពិធីបិទនឹងធ្វើឡើងនៅ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ដដែល។ បន្ទាប់មកកម្ពុជានឹងបន្ដរៀបចំព្រឹត្តិការណ៍ ដ៏ធំមួយទៀតគឺការធ្វើ ម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ ២០២៣ ចាប់ពី ថ្ងៃទី ០១ ដល់ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣៕photo_2021-07-06_10-06-03-1024x682

Comments

Related posts