អាជ្ញាធរខេត្តកំពង់ឆ្នាំងបានអំពាវនាវឱ្យពលរដ្ឋនៅតាមតំបន់ទំនាបជាប់មាត់បឹង ទន្លេសាប បង្កើនការប្រុង ប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

 

វិទ្យុជាតិកម្ពុជា៖ ស្រីផល ២៥,១០,២០២១

MC៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានអំពាវនាវឱ្យពលរដ្ឋ ដែលរស់នៅតាមតំបន់ទំនាបជាប់ មាត់បឹងទន្លេសាប បង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹក ភ្លៀង ខណៈដែលមានភ្លៀងធ្លាក់បន្តបន្ទាប់យ៉ាងខ្លំាង។

      លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ខែតុលាឆ្នាំ ២០២១ កម្ពស់ទឹកបានហក់ឡើងដល់កម្ពស់ ៨,១៥ ម៉ែត្រ បើធៀបកម្ពស់ទឹកនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ កើនឡើង ០,២៥ ហើយចំពោះកម្ពស់ទឹកប្រកាសអាសន្នគឺ ១១ ម៉ែត្រ បើប្រៀបធៀបនឹងឆ្នាំមុន គឺខ្ពស់ជាងមិនដល់៣តឹកនោះទេ ។

     លោកបានបន្តថា ចំពោះស្ថានភាពនៅពេលនេះគឺមិន ទាន់មានជាបញ្ហាប្រកាសអាសន្ន ហើយក៏មិនទាន់មានប៉ះពាល់អ្វីធ្ងន់ធ្ងរចំពោះប្រជា ពលរដ្ឋដែលរស់នៅតំបន់នោះ នៅឡើយទេ តែទោះជាយ៉ាង ណាក៏ដោយ អាជ្ញាធរខេត្តកំពង់ឆ្នាំងអំពាវនាវឱ្យពលរដ្ឋ ដែលរស់នៅតាមតំបន់ទំនាបជាប់មាត់បឹងទន្លេសាប បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នូវគ្រោះថ្នាក់ផ្សេងៗជាយថា ហេតុ ចំពោះជំនន់ទឹកភ្លៀង និងទឹកជំនន់ដែលហូរធ្លាក់ពីផ្នែកខាងលើ ពិសេសនៅតំបន់ជួរភ្នំឱរ៉ាល់នៃខេត្តកំពង់ស្ពឺ ។

សំឡេង៖ យើងមានគណៈកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ហើយកិច្ចការនេះគឺលោកប្រជុំជាបន្តបន្ទាប់ ផ្សព្វ ផ្សាយទៅអាជ្ញាធរដែនដីក្រុង និងមន្ទីរពាក់ព័ន្ធ លោកត្រៀមបង្ការរហូត ហើយមកទល់ពេលនេះ គឺមិនទាន់មានជាលក្ខណៈធំដុំ ដែលបង្កឡើងដោយ ជំនន់ទឹកភ្លៀង គឺមិនទាន់មាននៅឡើយទេ។

លោកបានបន្តទៀតថា ដោយ ឡែក ជំនន់ទឹកភ្លៀងដែលឡើងតាមផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រំប្រទល់ រវាងឃុំស្វាយ ស្រុកសាមគ្គីមាន ជ័យ និងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខាងអាជ្ញាធរខេត្ត កំពុងតែធ្វើកិច្ចការនេះរួចហើយ ដោយពង្វាងនិងជីកប្រឡាយបន្ថែមដើម្បីឱ្យវាកាន់ តែជ្រៅ ការពារការជន់លិចភូមិ ឋានរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ទីរសាធារ ណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានសហការជា មួយក្រុមហ៊ុនជប៉ុនដែលបានសាងសង់ផ្លូវជាតិលេខ ៥ ដោយធ្វើការចាក់ថ្ម (អងដឺ) លើកំណាត់ផ្លូវជាតិលេខ ៥ បន្ថែមឱ្យផុតពីទឹក នៅចំណុចទឹកកំពុងជន់លិច ហើយរហូត មកដល់ពេលនេះ គឺបានរួច រាល់ហើយប្រជាពលរដ្ឋអាចឆ្លងកាត់ផ្លូវនេះបានជាធម្មតាវិញ៕20131003-innondation-cambodge_728x728

Comments

Related posts