ប្រទេសថៃគ្រោងនឹងបើកព្រំដែនឡើងវិញ ខណ:កំពុង ខ្វះខាតពលករបរទេស 

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះកម្មករមកពីប្រទេសជិតខាងមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ក្នុងគោល បំណងបន្ធូរបន្ថយកង្វះកម្លាំងពលកម្មដែលកំពុងប៉ះពាល់ដល់ការនាំចេញនិងសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេស ចរណ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន CNA ចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា។ 

    លោក Pairote Chotikasathien មកពីក្រសួងការងារបាននិយាយថា ទាក់ទងនឹងស្ថានភាពការចាក់វ៉ាក់សាំងសម្រាប់ពលករចំណាកស្រុក នីតិវិធីដាក់ឱ្យនៅដាច់ពីគេ និងការធ្វើតេស្តរកកូវីដ-១៩ ត្រូវសម្រេចនៅថ្ងៃពុធនេះ។ ឧស្សាហកម្មនាំចេញធំៗរបស់ប្រទេសថៃ ដូចជាអាហារ និងផលិតកម្មកៅស៊ូ ពឹងផ្អែកខ្លាំងលើពលករចំណាកស្រុក។ ប៉ុន្តែការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង និងច្បាប់ដាក់ឱ្យនៅដាច់ពីគេបានបញ្ឈប់ការធ្វើចំណាក ស្រុកស្ទើរតែទាំងអស់។ លោក Pairote បានប៉ាន់ ប្រមាណថា ប្រទេសនេះត្រូវការកម្មករបរទេសចំនួន ៤២០,០០០ នាក់នៅពេលនេះ ដែលភាគច្រើននៅក្នុងឧស្សាហកម្មសំណង់ ផលិត កម្ម និងអាហារសមុទ្រ។ កម្មករជាច្រើននាក់បានចាក ចេញពីប្រទេសនេះ ខណៈដែលខ្លួនបានប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ- ១៩ ដ៏អាក្រក់បំផុតរបស់ខ្លួនកាលពីដើមឆ្នាំនេះ ហើយមិនទាន់បានវិលត្រឡប់មក វិញទេ។ កម្មករមួយចំនួនដែលនៅសេសសល់ក្នុងប្រទេសនេះ ត្រូវបានដាក់ក្នុងគោលនយោបាយ ក្រោមគម្រោងដាក់ឱ្យនៅដាច់ដោយ ឡែកពីរោងចក្រ និងសំណង់។ ប្រទេសថៃមានអ្នកឆ្លងជិត ២ លាននាក់និងមានអ្នកស្លាប់ចំនួន ១៩,៧៦៤ នាក់ដែលភាគច្រើនកើតឡើងបន្ទាប់ពីខែមេសា ដែលត្រូវបានរកឃើញក្នុងចំណោមពលករចំណាកស្រុកក្នុងជំរំសំណង់៕IMG_20211110_163535_782

Comments

Related posts