តារាចម្រៀង៦ដួង ស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្តែង ដើម្បីលើកស្ទួយយវប្បធម៌ជាតិក្នុងកម្មវិធី “ រាត្រីចងចាំ ”

 

វិទ្យុជាតិកម្ពុជា ៖ លោក ចេម ហួត

           ភ្នំពេញ ៖ តារាចម្រៀងល្បីៗចំនួន៦ដួង បានស្ម័គ្រចិត្តរួមគ្នាច្រៀងនិងសម្ដែងបទចម្រៀង ដើម្បីចូលរួមលើកស្ទួយវប្បធម៌ជាតិ នៅក្នុងកម្មវិធី “ រាត្រីចងចាំឆ្នាំ២០២១ ” ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ការចូលរួមដោយស្ម័គ្រចិត្តរបស់តារាចម្រៀងទាំងអស់ខាងលើ ក្នុងនាមជាសិល្បករក្រៅប្រព័ន្ធដែលក្នុងនោះរួមមាន១-លោកស្រី ម៉េង កែវ ពេជ្ជតា ២-លោក យ៉ែម សំអូន ៣-អ្នកនាង កែវ ចន្ទសម្ផស្ស ៤-អ្នកនាង ទៀងមុំ សុធាវី ៥-លោក ជឹម ជឿន និង កញ្ញា ដួង ម៉ានិច គឺដើម្បី លើកកម្ពស់កិត្យានុភាពនៃសិល្បៈវប្បធម៌ជាតិយើង ឲ្យកាន់តែរុងរឿងថែមទៀត។ ម្យ៉ាងទៀត ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទូទៅ សូមចូលរួមគាំទ្រលើកទឹកចិត្តដល់សិល្បករ-សិល្បការិនី ទាំងអស់តាមរយៈការចូលរួមទស្សនានៅពេលព្រឹត្តិការណ៍មកដល់នាថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះ។

 “ រាត្រីចងចាំ " គឺជាព្រឹត្តិការណ៍រំលឹកកូនខ្មែរឱ្យចងចាំនូវសម្បត្តិបេតិកភណ្ឌជាតិទាំងរូបីនិងអរូបីដែលបានបន្សល់ទុកដោយដូនតាខ្លួន ហើយត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនិងពិភពលោករបស់អង្គការយូណេស្កូ ពិសេសអបអរសាទរ ខួប៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែតចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះ ក៏ដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់អំពីវប្បធម៌សិល្បៈគ្រប់ទម្រង់ បុរាណ ប្រពៃណី ប្រជាប្រិយ សហសម័យ និង ឧបករណ៍តន្រ្តីបុរាណខ្មែរ។ ជាពិសេស ដើម្បីពង្រឹងអត្តសញ្ញាណ និងលើកស្ទូយកិត្យានុភាពជាតិ សំដៅរួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ តាមរយៈវិស័យសិល្បៈវប្បធម៌។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការរួមសម្ដែងពីសិល្បករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាង១០០នាក់ ដោយសិល្បករទាំងអស់បានលះបង់ កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ក្នុងបុព្វហេតុដើម្បីវប្បធម៌មួយនេះឡើយ៕IMG_20211114_184654_289IMG_20211114_184659_042IMG_20211114_184701_173IMG_20211114_184703_765IMG_20211114_184708_184IMG_20211114_184712_396IMG_20211114_184716_075IMG_20211114_184720_224IMG_20211114_184723_995

Comments

Related posts