កូរ៉េខាងត្បូងរាយការណ៍ករណីកូវីដ-១៩ ចំនួន ២,៨២៧ ករណីបន្ថែមទៀត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

      អន្តរជាតិ ៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ថ្មី ចំនួន ២,៨២៧នាក់បន្ថែមទៀត គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបដល់ទៅ ៤១៨,២៥២ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២២ ខែវិច្ឆិកា។

 ការកើតឡើងវិញនាពេលថ្មីៗនេះ បណ្តាលមកពីការឆ្លងចង្កោម នៅក្នុងតំបន់ទីក្រុងសេអ៊ូល។ ក្នុងចំណោមករណីថ្មីមាន ១,២៧៤នាក់ គឺជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon គឺ ៨១៧ និង ១៥៩ នាក់។ មេរោគនេះក៏រីករាលដាលនៅក្នុងតំបន់មិនមែនទីប្រជុំជនដែរ។ ចំនួននៃការឆ្លងថ្មីនៅក្នុងតំបន់នេះគឺ ៥៥៦ នាក់។ ករណីនាំចូលមានចំនួន ២១ នាក់ដែលធ្វើឱ្យមានចំនួនសរុប ១៥,៥៣៥ ករណី។ ឯអ្នកស្លាប់មានចំនួន ២៤ នាក់ទៀត ដោយចំនួនអ្នក ស្លាប់សរុបមាន ៣,២៩៨ នាក់។ ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញគឺ ៤០,៤៩៥,៥៣៣ នាក់៕IMG_20211122_111414_230

Comments

Related posts