មនុស្សស្លាប់៤នាក់ និងរបួស៤នាក់ ក្នុងហេតុការណ៍បាញ់ប្រហារនៅប៉ាគីស្ថាន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

        អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ និង ៤ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារដោយបុរសមិនស្គាល់មុខនៅលើរថយន្តមួយនៅក្នុងស្រុក Mastung នៃខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២២ ខែវិច្ឆិកា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Wali Khan Bypass ហើយជនបង្កបានរត់គេចខ្លួន បាត់ភ្លាមៗបន្ទាប់ពីការវាយប្រហារ ក្រោយមកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្បែរនោះ។ ប៉ូលិសបានចុះទៅដល់កន្លែងនោះ ហើយចាប់ផ្តើមស៊ើបអង្កេតរឿងនេះ។ ប៉ូលីសប៉ាគីស្ថានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យានយន្តដែលកំណត់គោលដៅជារបស់មេដឹកនាំកុលសម្ព័ន្ធក្នុងស្រុកដ៏មានឥទ្ធិពលម្នាក់។ នៅពេលនេះមិនទាន់មានក្រុម ឬបុគ្គលណា អះអាងពីហេតុការណ៍នេះនៅឡើយទេ៕IMG_20211122_113509_636

Comments

Related posts