វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤,៨៥៤ ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ២,៥៨៦,៦០១ ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២២ ខែវិច្ឆិកា។ ទិន្នន័យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបានបង្ហាញថាករណីថ្មីចំនួន ១២ ជាការនាំចូលដោយមាន ៤,៨៤២ គឺជាអ្នកឆ្លងក្នុងស្រុក។ អ្នកស្លាប់ថ្មីមានចំនួន ២៤ នាក់បន្ថែមទៀតបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣០,០០២ ករណី។ អ្នកជំងឺ ៥,៥២៥ នាក់ផ្សេងទៀតបានជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ សរុប ២,៤៨៧,៨០៩ នាក់៕
Comments