វៀតណាមប្រកាសអតិរេកពាណិជ្ជកម្ម ២២៥ លានដុល្លារក្នុងរយៈពេល ១១ ខែ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ការិយាល័យស្ថិតិទូទៅបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសវៀតណាមបានកត់ត្រាតម្លៃពាណិជ្ជកម្មប៉ាន់ស្មានចំនួន ៥៩៩,១២ ពាន់លានដុល្លារអាមេរិកក្នុង រយៈពេល ១១ ខែដំបូងនៃឆ្នាំ នេះ កើនឡើង ២២,៣ ភាគ រយពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអតិរេកពាណិជ្ជកម្មចំនួន ២២៥ លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Xinhua ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា។ 

   ជាក់ស្តែងប្រាក់ចំណូលពីការនាំចេញមានចំនួន ២៩៩, ៦៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈប្រាក់ចំណូលនាំចូលមានចំនួន ២៩៩,៤៥ ពាន់លានដុល្លារអាមេរិកកើនឡើង ២៧,៥ ភាគរយ។ ការិយាល័យបាននិយាយថា សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំចូលធំបំផុតរបស់វៀតណាមជាមួយនឹងចំណូល ៨៤,៨ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺប្រទេសចិនដែលមាន ៥០,៥ ពាន់លានដុល្លារអាមេរិកនិងសហភាពអឺរ៉ុបដែលមានទឹកប្រាក់ ៣៥,៧ ពាន់លានដុល្លារ។ 

   យោងតាមការិយាល័យបាន ឱ្យដឹងថា ប្រទេសចិនគឺជាប្រទេសនាំចេញធំជាងគេរបស់វៀតណាមជាមួយនឹងទឹកប្រាក់ចំនួន ៩៨,៥ ពាន់លានដុល្លារអាមេរិក បន្ទាប់ មកគឺកូរ៉េខាងត្បូង ៥០,៣ ពាន់លានដុល្លារ និងអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដែលមានទឹកប្រាក់ ៣៧ ពាន់លានដុល្លារ៕IMG_20211129_145808_511

Comments

Related posts