ប្រទេសមីយ៉ាន់ម៉ានឹងចាក់វ៉ាក់សាំង ៥០ ភាគរយនៃក្រុមគោលដៅនៅចុងឆ្នាំនេះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ នៅថ្ងៃអង្គារនេះប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងចាក់វ៉ាក់សាំងចំនួន ៥០ ភាគរយនៃក្រុមគោលដៅនៅចុងខែធ្នូឆ្នាំនេះ។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃទី ៣០ ខែវិច្ឆិកា។ បើយោងតាមរបាយ ការណ៍បានឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងសុខា ភិបាល លោក ថេត ខាងវិន (Thet Khaing Win) បាននិយាយនៅក្នុងកិច្ច ប្រជុំជាមួយបុគ្គលិកសុខាភិបាលកាលពីពេលថ្មីៗនេះថា មនុស្សជាង ១៧ លាននាក់ ដែលមាន ៥០ ភាគរយនៃក្រុមគោល ដៅដែលមានអាយុលើសពី ១៨ ឆ្នាំ ត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវបានចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាង ហោចណាស់ម្តងនៅចុងឆ្នាំនេះ។ រដ្ឋមន្ត្រីបាននិយាយថា ការឃ្លាំមើលការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងត្រូវបានពង្រឹងដើម្បីការពារវីរុសថ្មីនៃជំងឺកូវីដ-១៩ មិនឱ្យចូលតាមព្រំដែន ដោយបន្ថែមថា ការត្រៀម លក្ខណៈសម្រាប់រលកបន្ទាប់គួរតែត្រូវបានធ្វើឡើងតាមបទពិសោធន៍ដែលទទួលបាន ខណៈដែលរលកទីបីនៃជំងឺកូវីដ-១៩ កំពុងស្ថិតក្រោមការគ្រប់គ្រង។ យោងតាមតួលេខចុងក្រោយរបស់ក្រសួង មនុស្សជាង ១១,៦ លាននាក់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ខណៈដែលមនុស្សជាង ៤,៨ លាននាក់បានទទួលវ៉ាក់សាំងដំបូងនៃជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆិកា។ ទិន្នន័យរបស់ក្រសួងបានបង្ហាញថា គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥២១,៩៣១ ជាមួយនឹងការស្លាប់ចំនួន ១៩,០៩៧ នាក់៕IMG_20211130_141036_318

Comments

Related posts