រាជរដ្ឋាភិបាលជំរុញប្រសិទ្ធភាពអ្នកនាំពាក្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែសកម្ម

 

 

វិទ្យុជាតិកម្ពុជា   លោកស្រី ប៉ុង សុភាវី រូបភាព AKP

 

ភ្នំពេញ    រាជរដ្ឋាភិបាលបានជំរុញប្រសិទ្ធភាពអ្នកនាំពាក្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែសកម្ម ដើម្បីងាយស្រួលឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ដែលពង្រីកអភិបាលកិច្ចល្អ លើវិស័យ ព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុស ព័ត៌មានឱ្យចូលកៀកប្រជាពលរដ្ឋ ដែលជាផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។ 

      ថ្លែងក្នុងពិធីបិទសិក្ខាសាលា ស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន»រៀបចំ ឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដល់មន្ត្រីជំនាញ មកពីខេត្ត ចំនួន០៤ រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានមានប្រសាសន៍ថា ប្រសិទ្ធភាពសម្រាប់ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ គឺពាក់ពន្ធ័ទៅនឹងវិជ្ជាបុគ្គល ដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដោយក្នុងនោះ គឺ ជ្រើសរើសយកអភិបាលរងខេត្ត រាជធានី ម្នាក់ដែលអាចជួបជាប្រចាំជាមួយ អភិបាលខេត្ត រាជធានី និង យកមន្រ្តីសាលាខេត្តម្នាក់ ទៀត ព្រោះរាល់ឯកសារ

ទាំងអស់ត្រូវចូលតាមច្រកចេញចូលតែមួយ ។ ទន្ទឹមនេះ ក៏ត្រូវមានមន្រ្តីនៃមន្ទីរព័ត៌មាន ម្នាក់ ទៀតចូលរួមក្នុងកិច្ចការងារ ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ ព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្ត ក្រុងរបស់ខ្លួន ដឹងពីការងារ ធ្វើជាសេចក្តីថ្លែងការណ៍ ហើយបញ្ជូនទៅផ្សាយនៅប្រពន្ធ័ផ្សព្វផ្សាយបានទាន់ពេលវេលា។ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា តាមរយៈនេះ  មន្រ្តីព័ត៌មាន ត្រូវយល់ឱ្យច្បាស់ពី ពាក្យស្លោក របស់ក្រសួងព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន ។ មន្ត្រីព័ត៌មាន ត្រូវតែនិយាយតែពាក្យពិត កុំកុហកឱ្យសោះ បើមិនដូច្នេះទេ នឹង បាត់ជំនឿទុកចិត្តជាក់ជាមិនខាន ខណៈក្នុងសម័យនេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវបែងចែកព័ត៌មានឱ្យបានរហ័ស ហើយត្រូវក្តាប់ព័ត៌មាន ឱ្យបានគ្រប់ទាំងអស់ ។ 

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលបានថ្លែងថា   អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺ កិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរ វិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

ឯកឧត្តមបញ្ជាក់ថា  សកម្មភាព នេះ គឺជាការចូលរួមអនុវត្តជាក់ ស្តែងនូវស្មារតី និងខ្លឹមសារនៃ ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មានស្តីពី”តួនាទីភារកិច្ច របស់មន្ត្រីទទួលបន្ទុកព័ត៌មាន រដ្ឋបាល រាជធានី-ខេត្ត ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១២។ ហើយនេះជាកញ្ចក់ឆ្លុះបញ្ចាំង នូវការរួមចំណែកអនុវត្តនយោបាយ កែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ក្នុងការ សន្ទនាឆ្លើយឆ្លង និងផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និង ប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃ បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ទាំងដោយផ្ទាល់តាមវេទិកាសាធារណៈ ឬវេទិកាសន្ទនាមតិដោយប្រយោលតាមរលក អាកាស ដែលមានមន្ទីរជំនាញចូលរួមសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចក្ដោបក្ដាប់ និងគ្រប់គ្រងមតិសាធារ ណ: ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាព រវាងរាស្រ្តនិងរដ្ឋ ដែលចាប់ ផ្ដើមពីមូលដ្ឋាន មកថ្នាក់ជាតិ ។

សូមបញ្ជាក់ថា  តួនាទីនិងការទទួល ខុសត្រូវរបស់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានគឺជាមុខងារចាំបាច់ និងត្រូវពង្រឹង ពង្រីកសមត្ថភាពឱ្យទាន់សភាពការណ៍នៃការវិវឌ្ឍន៍រីកចម្រើននៃបច្ចេកវិទ្យា រួមនឹង អភិបាលកិច្ចរំហូរព័ត៌មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការដឹកនាំ ការអភិវឌ្ឍន៍ និងការកសាងសង្គមជាតិ មាតុភូមិ រក្សាបាននូវ សុខសន្តិភាព និងការចម្រើន ឡើងថែមទៀត៕IMG_20211130_203052_453IMG_20211130_203045_893IMG_20211130_203048_019

Comments

Related posts