សន្តិភាពនៅទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្វហ្គា នីស្ថានត្រូវបានរំខានជាថ្មីម្តងទៀត ដោយការបំផ្ទុះ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ សន្តិភាពនៅទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានត្រូវបានរំខានជាថ្មីម្តងទៀត ដោយការបំផ្ទុះកាលពីថ្ងៃអង្គារ បើទោះបីជាមិនទាន់មានសេចក្តីរាយ ការណ៍ថា មានការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិក៏ដោយ ប៉ុន្តែបណ្តាលឱ្យមាន ការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនអាហ្វហ្គានីស្ថានដែលកំពុងហត់នឿយពីសង្គ្រាម ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

   យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅម៉ោង ៩:៤០ នាទីព្រឹកម៉ោងក្នុងស្រុក នៅ ពេលដែលឧបករណ៍បំផ្ទុះដែលដាក់ក្នុងថូមួយនៅលើផ្លូវ Darul Aman បានរលត់ទៅ វិញ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ក្នុងពេលជាមួយគ្នានេះ សាក្សី ផ្ទាល់ភ្នែកក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Ariana News បាននិយាយថា មនុស្សប្រាំនាក់ រួមទាំងបុគ្គលិកសន្តិសុខបានរងរបួស។ លោក Rahimullah ដែលជាអ្នកបើកបររថយន្តបានប្រាប់ស៊ីនហួថា "ខ្ញុំកំពុងឆ្លងកាត់ផ្លូវ ប៉ុន្តែភ្លាមៗនោះមានការផ្ទុះមួយបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងធ្វើឱ្យខូចខាតរថយន្តរបស់ខ្ញុំ ព្រមទាំងបានរងរបួសកម្មករចំនួន ៣ នាក់និង ២ នាក់ទៀតរងរបួសធ្ងន់" ។ លោកបានបន្តថា “វាជាបញ្ហាដែលគួរឱ្យព្រួយបារម្ភដែលការវាយប្រហារភេរវកម្មបន្ត និងការបំផ្ទុះគ្រាប់បែកធ្វើឱ្យប្រជាជនរបស់យើងភ័យ ខ្លាច ទោះបីជាសង្គ្រាមបានបញ្ចប់ក៏ដោយ”។ រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ។ ក្រុមសកម្មប្រយុទ្ធដែលមានសម្ព័ន្ធភាពជាមួយរដ្ឋអ៊ីស្លាម (IS) ដែលបានចូលរួមក្នុងការវាយ ប្រហារភេរវកម្មជាច្រើនក្នុងខែវិច្ឆិកា រួមទាំងការបំផ្ទុះសំដៅទៅលើមន្ទីរពេទ្យយោធាក្នុងទីក្រុងកាប៊ុល ដែលបណ្តាលឱ្យមនុស្ស ១៥ នាក់ស្លាប់ និង ៣៤ នាក់រងរបួស មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។ ការផ្ទុះនិងការចាប់ពង្រត់ត្រូវបានគេរាយការណ៍ម្តងហើយម្តងទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕IMG_20211201_142958_232

Comments

Related posts