ការស្ទង់មតិបង្ហាញថា ការ គ្រប់គ្រងព្រំដែននៃមេរោគដ៏តឹងតែងរបស់ប្រទេសជប៉ុន បានជំរុញការគាំទ្រដល់នាយករដ្ឋមន្ត្រី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ កាសែត Yomiuri Shimbun ប្រចាំថ្ងៃបាននិយាយនៅថ្ងៃចន្ទនេះថា ការគាំទ្ររបស់អ្នកបោះឆ្នោតជប៉ុនចំពោះនាយករដ្ឋមន្រ្តី Fumio Kishida បានកើនឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់គាត់បានអនុវត្តការត្រួតពិនិត្យព្រំដែនដ៏តឹងរ៉ឹងប្រឆាំងនឹងមេរោគ Omicron។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែធ្នូ។ 

  ប្រទេសជប៉ុនបានចាត់វិធាន ការដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោកកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ដោយបិទព្រំដែនរបស់ខ្លួនចំពោះជនបរទេសថ្មីរយៈពេលប្រហែលមួយខែ។ មួយថ្ងៃក្រោយមក គេបានរកឃើញការឆ្លងមេរោគ Omicron ដំបូងរបស់ខ្លួននៅក្នុងអ្នកការ ទូតណាមីប៊ី (Namibian) ដែលបានមកដល់នៅថ្ងៃទី ២៨ ខែវិច្ឆិកា។ ការស្ទង់មតិ Yomiuri បានបង្ហាញថា ការគាំទ្រដល់រដ្ឋាភិបាលរបស់លោក Kishida គឺ ៦២% កើនឡើងពី ៥៦% កាលពីមួយខែមុន ដោយមាន ៨៩% នៃអ្នកឆ្លើយតបមានទស្សនៈវិជ្ជមានចំពោះវិធានការចុង ក្រោយបំផុត។ លទ្ធផលស្ទង់ មតិដ៏រំភើបនេះ បានកើតឡើង បើទោះបីជាមានការកក់សំបុត្រយន្តហោះចូលប្រទេសកាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ ការហាមឃាត់ដែលបានធ្វើឱ្យមានការព្រួយបារម្ភ និងការភ័ន្តច្រឡំក្នុងចំណោមពលរដ្ឋដែលចង់ត្រឡប់ទៅផ្ទះវិញសម្រាប់ថ្ងៃឈប់សម្រាកចុងឆ្នាំ៕IMG_20211206_144546_499

Comments

Related posts