វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមសាងសង់សួនឧស្សាហកម្មបៃតងដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងស្រុក Bulungan នៅលើកោះ Kalimantan ដែលជាកោះធំទីពីររបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយក្នុងអំឡុងពេលបើកការដ្ឋានសាងសង់ឧទ្យាននេះថា "យើងសង្ឃឹមថា ឧទ្យាននេះនឹងក្លាយជាសួនឧស្សាហកម្មបៃតងដ៏ធំបំផុតនៅក្នុងពិភពលោក មិនត្រឹមតែនៅ Kalimantan ខាងជើងប៉ុណ្ណោះទេ ហើយក៏មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះដែរ ប៉ុន្តែគឺនៅក្នុងពិភពលោក"ទាំងមូល ។ សួនឧស្សាហកម្មបៃតង ដែលត្រូវបានគេរំពឹងថានឹងផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ សារធាតុលោហធាតុ អាលុយមីញ៉ូមពណ៌បៃតង និងគីមីឥន្ធនៈក្នុងចំណោមរបស់ផ្សេងទៀត បច្ចុប្បន្ននេះគឺកំពុងដំណើរការសាងសង់លើផ្ទៃដី ១៦,៤០០ ហិកតា ហើយត្រូវបានកំណត់គោលដៅពង្រីកដល់ ៣០,០០០ ហិកតា។ ការសាងសង់នេះគឺធ្វើឡើងដោយកិច្ចសហប្រតិបត្តិការរវាងអ្នកវិនិយោគក្នុងស្រុក និងបរទេស ដូចជាអ្នកមកពីប្រទេសចិន និងអារ៉ាប់រួម (UAE) ហើយឧទ្យានបៃតងនេះត្រូវបានគេរំពឹងថានឹងផលិតទំនិញសម្រេចបានច្រើនបំផុតជាមួយនឹងតម្លៃបន្ថែម។ ដំណើរការសាងសង់ត្រូវបានគេរំពឹងថានឹងផ្តល់ការងារដល់កម្មករ ប្រហែល ១០០,០០០ នាក់ និងច្រើនជាង ២០០,០០០ នាក់ផ្សេងទៀតនៅពេលដែលវាដំណើរការ៕
Comments