សិង្ហបុរី រាយការណ៍ ករណី កូវីដ-១៩ ថ្មី ចំនួន ៣៣៥ នាក់

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ករណីថ្មីនៃជំងឺកូវីដ- ១៩ ចំនួន៣៣៥នាក់ កាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសកើនឡើងដល់ ២៧៦,៧២០ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៣ ខែធ្នូ។ បើយោងតាមស្ថិតិដែលចេញផ្សាយដោយ ក្រសួងសុខាភិបាលសិង្ហបូរីបានឱ្យដឹងថា ក្នុងចំណោមករណីថ្មី ២៤៥ ករណីស្ថិតនៅក្នុងសហគមន៍ ១៤នាក់ស្ថិតក្នុងអន្តេវាសិកដ្ឋានពលករចំណាកស្រុក និង ៧៦ ករណីជាករណីនាំចូល។ មានអ្នកជំងឺសរុបចំនួន ៤២៨ នាក់ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ក្នុងនោះមាន ២៣ ករណីកំពុងធ្ងន់ធ្ងរនៅក្នុងបន្ទប់ ICU ។ ប្រទេសសិង្ហបុរីនឹងដាក់កម្រិតលើចំនួននៃការមកដល់របស់ Vaccinated Travel Lanes (VTL) សម្រាប់ពេលនេះ ដើម្បីកំណត់ការប៉ះពាល់របស់ខ្លួនចំពោះករណីនាំចូលនៃវីរុស Omicron ៕IMG_20211223_123738_475

Comments

Related posts