ក្រសួងឧស្សាហកម្មរបស់ប្រទេសមីយ៉ាន់ម៉ាចុះកិច្ចព្រមព្រៀងជាមួយចិនផលិតវ៉ាក់សំាងកូវីដ១៩ក្នុងស្រុក

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ក្រសួងឧស្សាហ កម្មរបស់ប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុន China National Biotec Group ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនឱសថជាតិចិន (Sinopharm) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់កាលពីថ្ងៃពុធសម្រាប់ផលិតផលវ៉ាក់សាំងសម្រេចពាក់កណ្តាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៣ ខែធ្នូ។ លោក Chen Hai ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយនៅក្នុងពិធីចុះហត្ថលេខានេះថា កិច្ចព្រមព្រៀងនេះគឺជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការចិន-មីយ៉ាន់ម៉ា ក្នុងការបំពេញ និងវេចខ្ចប់វ៉ាក់សាំង ហើយវ៉ាក់សាំង Sinopharm ដែលផលិតក្នុងស្រុកអាចមានក្នុងពេលឆាប់ៗនេះ ហើយប្រជាជនជាច្រើនទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចប្រើប្រាស់វាបាន។ លោក Charlie Than ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន China National Biotec Group ។ លោកសង្ឃឹមថាភាគីទាំងពីរនឹងបន្តរួមដៃគ្នាក្នុងការផលិតវ៉ាក់សាំងសំខាន់ៗ និងថ្នាំដទៃទៀតសម្រាប់វិស័យសេវាកម្មវេជ្ជសាស្រ្ដរបស់ប្រទេសមីយ៉ាន់ម៉ា។ នៅថ្ងៃដដែលនោះ វ៉ាក់សាំង Sinovac ចំនួន ១ លានដូសថ្មី ដែលផ្តល់ដោយប្រទេសចិន បានមកដល់ទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា៕IMG_20211223_155907_879

Comments

Related posts