វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣,៦៨៣ នាក់ទៀត គិតត្រឹម ពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ដែលនាំឱ្យចំនួនឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ២,៧៥០,៥១៦ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី៣០ ខែធ្នូ។ ទិន្នន័យដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងសុខាភិបាលបានបង្ហាញថា ករណីថ្មីចំនួន ២៣៩ ជាករណីនាំចូល និង ៣,៤៤៤នាក់ទៀត គឺជាការឆ្លងក្នុងស្រុក។ ឯតូលេខនៃអ្នកស្លាប់ថ្មីមានចំនួន ៣៦នាក់ និង អ្នកស្លាប់សរុបកើនឡើងដល់ ៣១,៤២៨ នាក់។ អ្នកជំងឺប្រហែល ៤,៣២២ នាក់បានជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបចំនួន ២,៦៧៧,៤០៦ នាក់។ ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា រហូតមកដល់ពេលនេះ ប្រជាជនចំនួន ៧៩,៦ ភាគរយបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយ ៧៨,៤ ភាគរយ បានចាក់វ៉ាក់សាំងពេញលេញ៕
Comments