ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែននឹង អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុទៅកោះកុង 

 

 

   នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅ កាន់ខេត្តកោះកុង។

   បើតាមរបាយការណ៍សាងសង់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១ +៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។       គម្រោងនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨. ៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។

    ផ្លូវនេះ មានចំណុចប្រសព្វចំនួន ៥ កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួល រួម មាន៖ ចំណុចប្រសព្វចំការហ្លួង, ចំណុច ប្រសព្វស្រែអំបិល, ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ, ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនីនិងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្ត កោះកុង។ 

   សម្រាប់គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយទឹកប្រាក់សរុបប្រមាណជាង៧៨ លានដុល្លារអាមេរិក(៧៨ ៣៩៨ ៧៤១. ៥៣ដុល្លារអាមេរិក) ក្នុងនោះតម្លៃគម្រោងសាងសង់ចំនួនជាង៥៩លានដុល្លារអាមេ រិក (៥៩ ១៤៦ ៧៤១.៥៣ ដុល្លារអាមេ រិក),តម្លៃសិក្សានិងត្រួតពិនិត្យគម្រោងចំនួន ៦ លានដុល្លារអាមេរិក ក្រោមមូល និធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋ កិច្ច (The Economic Development Cooperation Fund-EDCF) នៃសា ធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជ រដ្ឋាភិបាលកម្ពុជាចំនួនជាង១៣លានលានដុល្លារអាមេរិក(១៣ ២៥២ ០០០ ដុល្លារអាមេរិក)សម្រាប់ការងារដោះស្រាយផលប៉ះពាល់ ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធ អាករ ។

     គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សា ងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិ និត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទី ប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ។

    សូមរំលឹកថា ផ្លូវជាតិលេខ៤៨ ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់រួចម្តងមកហើយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០០៨។ កាលនោះផ្លូវនេះ ត្រូវបានស្ថាបនាដោយក្រាលកៅស៊ូពីរស្រទាប់ (DBST) មាន ២ គន្លង ប្រវែងសរុប ១៥០គីឡូម៉ែត្រ សាង សង់ដោយក្រុមហ៊ុនថៃ ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលថៃ។ ក្នុងនោះ រាជរដ្ឋាភិបាលថៃ ក៏បានផ្តល់ជំនួយឥតសំណងសាងសង់ស្ពានចំនួន៤កន្លែងផងដែរ។

    បើតាមប្រភពដដែលថា ប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST)នេះ មានអាយុកាលជាមធ្យមពី ៥ឆ្នាំ ទៅ ៨ឆ្នាំ ប្រសិនបើមាន ការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនមានការដឹកជញ្ជូនលើសទម្ងន់កម្រិ តកំណត់ ហើយការសម្រេចសាងសង់ផ្លូវ ជាតិនេះ ជា២គន្លង នៅក្នុងអំឡុងពេល នោះ គឺផ្អែកលើចំនួនចរាចរណ៍ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងអ្នកដំណើរឆ្លងកាត់ ដែលមានចំនួនតិចនៅឡើយគឺសរុបប្រមា ណត្រឹមតែជាង៥០០គ្រឿង/ថ្ងៃ ប៉ុណ្ណោះ ។

    តែបច្ចុប្បន្ននេះ ចំនួនចរាចរណ៍នៅលើផ្លូវជាតិលេខ៤៨នេះ មានកំណើនច្រើន ពោលមានសរុបប្រមាណ ៣,៣៣៩គ្រឿង ក្នុងមួយថ្ងៃរួមមាន៖ យានយន្តប្រមាណ ១,៩៦២គ្រឿង និងទោចក្រយានយន្តប្រមាណ ១,៣៧៧គ្រឿង។ បន្ថែមពីលើនោះ គួបផ្សំជាមួយកំណើនសេដ្ឋកិច្ច ការកើនឡើងនៃសកម្មភាពពាណិជ្ជកម្ម វិនិ យោគ និងទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ទើបតម្រូវឱ្យផ្លូវជាតិលេខ៤៨នេះ ត្រូវស្ថាបនាលើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) អ៊ុតកម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) ពង្រីកផ្លូវជា ៤គន្លង ចំនួន ២៥.១គីឡូម៉ែត្រ សាង សង់ស្ពានថ្មីចំនួន ០៤កន្លែង មានប្រវែងសរុប ១១៣ម៉ែត្រ និងដាក់លូមូលបេតុង ១៤០កន្លែង(ថ្មី ១៥កន្លែង និងពង្រីក ១២៥កន្លែង) និងលូប្រអប់ ១៥កន្លែង (ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់ និងបរិក្ខារចរាចរណ៍ ៕IMG_20220102_192648_541IMG_20220102_192650_176

Comments

Related posts