សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់វីរកីឡាការិនីអ៊ុក ស្រី មុំ ម្ចាស់ជ័យលាភីមេដាយមាសពិភពលោក

វិទ្យុជាតិកម្ពុជា÷

 

 ភ្នំពេញ÷ នៅព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់លើកទឹកចិត្តនិងប្រគល់ប្រាក់រង្វាន់ដល់វីរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោក ។

   ដើម្បីជាការលើកទឹកចិត្តដល់កីឡាការិនីមេ ដាយមាសកម្រិតពិភពលោក ដែលខិតខំប្រឹង ប្រែងដណ្តើមបានស្នាដៃធំធេងមកជូនប្រទេស ជាតិនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរាល់លើកសម្តេចតែងតែបានផ្តល់ឱកាសដល់ម្ចាស់ជ័យលាភីមេដាយចូលជួបសំណេះសំណាលដោយផ្ទាល់ រួមទាំងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តថែមទៀតផង ។

    កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយ មាសលើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើង ឯកពិភពលោកនៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២- ១៤ ខែវិច្ឆិកា ក្រោយពេលធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញបានទទួលបានការស្វា គមន៍យ៉ាងកក់ក្តៅពីស្ថាប័នពាក់ព័ន្ធកីឡា ជាពិ សេសទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិ បាល ដោយរៀបចំក្បួនដង្ហែអមដោយម៉ូតូ ស យ៉ាងអធិកអធម។

   សូមបញ្ជាក់ថា នេះជាមេដាយមាសកម្រិតពិភ ពលោកទី៥ហើយរបស់កម្ពុជា សម្រាប់ប្រភេទកីឡាប៉េតង់លើវិញ្ញាសាវាយយកពិន្ទុ ខណ:មេដា យមាស៤លើកជាប់ៗគ្នាកន្លងមក  ដណ្តើមបានដោយវីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០ ១៧ នៅចិន និងឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។

    ដោយឡែក សម្រាប់កីឡាការិនី អ៊ុក ស្រីមុំ ជាមេដាយមាសកម្រិតពិភពលោកលើកទី២ របស់នាង បន្ទាប់លើកទី១បានឈ្នះមេដាយមាស លើវិញ្ញាសាឯកត្តជន ក្នុងការប្រកួតជើងឯកពិភព លោកកាលពីឆ្នាំ២០១៧ នៅប្រទេសប៊ែលហ្ស៊ិក។

   ការដណ្តើមបានមេដាយមាសកម្រិតពិភព លោករបស់វីរកីឡាការិនី អ៊ុក ស្រីមុំ ជាការបំបែកកំណត់ត្រាពិភពលោក នៃការបន្តឈ្នះរបស់កម្ពុ ជាចំនួន៥លើកជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ដោយមិនទាន់មានកីឡាការិនីប្រទេសណាដណ្តើមពីកម្ពុជាបានឡើយ។

   គួររំលឹកថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភព លោកឆ្នាំ២០២១ នៅប្រទេសអេ​ស្ប៉ា​ញ បានរៀប ចំការប្រកួត ៣ ផ្នែកគឺ​ផ្នែក​នារី ផ្នែក​បុរសនិង​យុវ ជន ប៉ុន្តែ​កម្ពុជាមិនបាន​បញ្ជូនកីឡាករផ្នែក​យុវ ជនទៅចូលរួមទេ។ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយមាសផ្នែក​នារីលើ​វិញ្ញាសា​វាយយក​ពិន្ទុដោយ​កីឡាការិនី អ៊ុក ស្រីមុំ ហើយសម្រាប់ផ្នែកបុរសវិញ គឺបានឡើងត្រឹមវគ្គ១៦ក្រុមចុង ក្រោយប៉ុណ្ណោះ៕IMG_20220105_080843_449

Comments

Related posts