ព្រឹកនេះព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៨ នីតិកាលទី៤ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា

វិទ្យុជាតិកម្ពុជា៖  លោកចេម ហួត 

ភ្នំពេញ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ នេះ បានដឹកនាំសម័យប្រជុំលើកទី៨  នីតិកាលទី៤ ដោយមានរបៀបវារៈចំនួន ៦ដូចខាងក្រោម ៖ ១-ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ ។២-ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ជំនួសលោកជំទាវ ឱ សុខុម ដែលបានទទួលមរណភាព។ ៣-ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មព្រឹទ្ធសភានីតិកាលទី៤។៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ។៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម  និង៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ៕IMG_20220106_090232_281

Comments

Related posts