ក្រសួងអប់រំចាប់ផ្តើមដំណើរការស្រង់ពិន្ទុប្រឡងបាក់ឌុបដោយកុំព្យូទ័រ និងផ្ទៀង ផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៦

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

៦ មករា ២០២២

MC៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការស្រង់ពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុសន្លឹកកិច្ចការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២២ ។ 

 ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាស ន៍ឱ្យដឹងថា បន្ទាប់ពីដំណើរការប្រឡងបាក់ឌុបកាលថ្ងៃពី២៧-២៨ ខែធ្នូ ឆ្នាំ ២០២១ ត្រូវបានបញ្ចប់ក្រោមការបំពេញ ភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូល រួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និង បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុក ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៦ ដល់ ១៦ មករា ២០២២។

     អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា ចំពោះមណ្ឌលស្រង់ពិន្ទុបូកពិន្ទុដោយកុំព្យូ ទ័រនៅអគាររដ្ឋបាលក្រសួងអប់រំ យុវជននិងកីឡានៅជាន់ទី៥។ ចំណែកមណ្ឌលផ្ទៀងផ្ទាត់ពិន្ទុនៅសាលាបឋមសិក្សាចៅ ពញាហុក។

  គួររំលឹកថា តាមការគ្រោងទុកលទ្ធផល នៃការប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀល ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ និងនៅតាមមណ្ឌល ប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់

ក្រសួងអប់រំ៕IMG_20220106_122556_470IMG_20220106_122558_947IMG_20220106_122600_129

Comments

Related posts