ស.ស.យ.ក ក្រសួងពាណិជ្ជកម្មនាំយកកូនឈើព្រៃលិចទឹកជាង៣០០០ដើមដាំក្នុងតំបន់៣ ឃុំច្រណូកស្រុកកំពង់លែង

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង 

កំពង់ឆ្នាំង ៖ កូនឈើព្រៃលិចទឹកប្រមាណជាង៣០០០ដើម ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជានៃក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងបានយកទៅដាំស្តារព្រៃឡើងវិញ នៅតំបន់៣ស្ថិតក្នុងភូមិសាស្ត្រឃុំច្រណូកស្រុកកំពង់លែង ខេត្តកំពង់ ឆ្នាំងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២   ។ 

 

  ពិធីនេះ ដឹកនាំដោយ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខា ធិការ និង ជាប្រធានយុវជន ស.ស.យ.ក ក្រសួងពាណិជ្ជ កម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ប៊ន សុភី  អភិបាលរងខេត្តកំពង់ឆ្នាំង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តនិង អាជ្ញាធរមូលដ្ឋានផងដែរ  ។

ឯកឧត្តម អ៊ុក ប្រជា បានបញ្ជាក់ថា ការដាំកូនឈើនេះដើម្បីស្តារឡើងវិញនូវព្រៃលិច ទឹកដែលរងការកាប់បំផ្លាញនាពេលកន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជានៃក្រសួងពាណិជ្ជកម្ម បានរៀបចំដាំដើមឈើឡើងវិញដើម្បីធ្វើការបំផុសចលនាយុវជន និង ប្រជាជនទាំង អស់ ឱ្យចូលរួមស្រឡាញ់ធនធានធម្មជាតិ និង ធ្វើការការពារព្រៃលិចទឹក។ 

ឯកឧត្តមបានបញ្ជាក់ថា ព្រៃលិចទឹកជាជម្រកត្រីពងកូន និង ទីជម្រករកចំណីរបស់សត្វត្រី ព្រមទាំងជារនាំងបាំងនូវគ្រោះធម្មជាតិរបស់ប្រជាជន រួមទាំងជាទីជម្រកស្នាក់អាស្រ័យរបស់សត្វស្លាបទឹកគ្រប់ប្រភេទ។ កាលណាមានព្រៃលិចទឹក នឹងមានធនធានធម្មជាតិយ៉ាងច្រើន ដូចជាបរិស្ថាន ប្រព័ន្ធជីវចម្រុះ ហើយនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត ដែលអាចទាក់ទាញទេសចរមកទស្សនាផងដែរ ។ ការថែរក្សាព្រៃលិចទឹកបាននោះ នឹងជួយលើកម្ពស់បាននូវជីវភាពរស់ នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងថែមទៀត ។IMG_20220107_235942_479

គួរបញ្ជាក់ដែរថា  អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាពេលថ្មីៗនេះ គណកម្មការចម្រុះអន្តរ ក្រសួង បានចុះស្រាវជ្រាវនិងបង្រ្កាប ការទន្រ្ទានដីព្រៃលិច ទឹកជុំវិញបឹងទន្លេសាប បានធ្វើការដកហូតដីព្រៃលិចទឹកពីជនខិលខូច ក្រោយពីដកហូតដីព្រៃលិចទឹក ជាសម្បត្តិរដ្ឋវិញ អាជ្ញាធរខេត្តនិងស្រុកបានដាំកូនឈើព្រៃលិចទឹកដើម្បីស្តារឡើងវិញនូវព្រៃលិច ទឹកដែលបានបាត់បង់ ៕

 

IMG_20220106_174957_615IMG_20220106_175005_951IMG_20220106_175000_455IMG_20220106_174956_074IMG_20220106_175012_736

Comments

Related posts