ត្រីផ្សោតនៅអន្លង់ឈើទាលតំបន់ទេសចរណ៍ផ្សោតព្រះរំកិលកំពុងប្រឈមនឹងគ្រោះថ្នាក់

 

 

 វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង 

បាត់ដំបង៖ ត្រីផ្សោតនៅអន្លង់ឈើទាលនេះ បច្ចុប្បន្នមានតែមួយក្បាលនោះកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយ សារកន្ទុយវាមានមងជាប់នៅ ជាមួយហើយប្រជាសហគមន៍ កំពុងតែតាមជួយសង្គ្រោះ និងស្វែងរកអ្នកគាំទ្រផ្តល់ផ្នែកបច្ចេកទេសពីមន្ត្រីជំនាញនិងអង្គការអភិរក្សត្រីផ្សោត ដើម្បីជួយដោះស្រាយនូវបញ្ហានេះ ។

  ក្នុងសកម្មភាព តាមជួយ សង្គ្រោះត្រីផ្សោត នៅអន្លង់ផ្សោត ព្រះរំកិល ឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ នៅថ្ងៃទី០៦ ខែមករា២០២២ លោកផយ វណ្ណា សមាជិកសហគមន៍ផ្សោតព្រះរំកិលបានបញ្ជាក់ថា ត្រីផ្សោតមួយក្បាលនេះ កំពុងប្រឈមយ៉ាងខ្លាំង ទៅនឹងជីវិតរស់នៅ ដោយសារបច្ចុប្បន្ន កន្ទុយវាហែលទាំងជាប់មង ហើយប្រជាសហគមន៍ រួមនឹងមន្ត្រីឆ្នាំទន្លេ កំពុងតែតាមដាន និងស្វែងរកដំណោះស្រាយដើម្បី សង្គ្រោះជីវិតសត្វផ្សោតមួយនេះ។

   លោកបន្តថា ប្រជាសហ គមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នេះ កំពុងសំដែងការព្រួយបារម្ភ និងសោកស្ដាយ ខ្លាចបាត់បង់ត្រីផ្សោតមួយក្បាលនេះ ពីព្រោះវាបានក្លាយទៅជាចំណីអារម្មណ៍ ក៏ដូចជា អាយដលរបស់ភ្ញៀវទេសចររួចទៅហើយ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលភ្ញៀវទេសចរជិះទូក វាអាចហែលមកលេងជាមួយគ្នាបាន។

      លោកស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា ករណីនេះ លោកតែងតែបានផ្សព្វផ្សាយ ក៏ដូច ជាអប់រំដល់ប្រជានេសាទនៅតំបន់នោះឱ្យនាំគ្នាជួយអភិរក្ស និងបញ្ឈប់ការដាក់មង នៅតាមតំបន់ហាមឃាត់ តែនេះ ដោយសារតែខាងភាគីឡាវ នៅជិតតំបន់អន្លង់ផ្សោត ចេះតែលួចដាក់មង ដោយមិនគិតពីផលប៉ះពាល់ មកដល់ត្រីផ្សោតនៅអន្លង់ នៃទឹកដី ជាប់គ្នានេះទេ។

   លោកបន្តថា បញ្ហាប្រឈមនេះលោកបានរាយការណ៍ ទៅមន្ត្រីជំនាញថ្នាក់ជាតិ នៃរដ្ឋបាលជលផល និងជូនដំណឹង ទៅផ្នែកអង្គការ wws ដើម្បីស្វែងរកដំណោះ ស្រាយ សង្គ្រោះត្រីផ្សោតមួយក្បាលនេះឱ្យរួចផុត ពីបញ្ហាប្រឈម ដែលបច្ចុប្បន្ន កន្ទុយកំពុងជាប់មង ជាក្តីបារម្ភមួយនិងជាគ្រោះថ្នាក់យ៉ាងធំ ដែលធ្វើឱ្យបាត់បង់ ត្រីផ្សោតនៅតំបន់នោះតែម្ដង នៅពេលដែលមងនោះ ជាប់នឹងឫសឈើរឺថ្មបាតទន្លេ អាចបណ្ដាលឱ្យសត្វផ្សោតនេះ ជាប់នៅជាមួយ ព្រោះថា វាទៅតែមួយក្បាលនេះទេ។

   សូមបញ្ជាក់ថា ខេត្តស្ទឹង ត្រែងមានអន្លង់ផ្សោតចំនួន ៤ កំពុងរស់នៅ ទី១ អន្លង់ផ្សោតព្រះរំកិល ទី២ អន្លង់ផ្សោតកាំកូនកាំងចាប ទី៣ អន្លង់ផ្សោតត្បូងខ្លា និងទី៤ អន្លង់ផ្សោតកោះសន្ទក់៕IMG_20220106_175209_251IMG_20220106_175213_708

Comments

Related posts