ប្រទេសឥណ្ឌារាយការណ៍ពីករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១៧៩,៧២៣ ករណី

 

                វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                        អន្តរជាតិ៖ ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលបានបង្ហាញថា តួលេខអ្នកកើតជំងឺកូវីដ១៩នៅ ប្រទេសឥណ្ឌា បានកើន ឡើងដល់ ៣៥,៧០៧,៧២៧ ករណីកាលពីថ្ងៃចន្ទ ខណៈដែលករណីថ្មីចំនួន ១៧៩,៧២៣ នាក់ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងកន្លង មកនេះ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី១០ ខែមករា ។ ក្រៅពីនេះ អ្នកស្លាប់ថ្មីមានចំនួន ១៤៦ នាក់ ដោយសារជំងឺកូវីដ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៨៣,៩៣៦នាក់។ បច្ចុប្បន្នអ្នកដែលកំពុងសម្រាកព្យាបាលមានចំនួន ៧២៣,៦១៩ នាក់ ហើយនេះគឺជាថ្ងៃទី១៣ហើយ ដែលចំនួនអ្នកឆ្លងបានកើនឡើងនៅក្នុងប្រទេសឥណ្ឌា។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ទន្ទឹមនឹងនេះដែរ តួលេខរបស់វីរុស Omicron នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៤,០៣៣ ករណី។ រហូតមកដល់ពេលនេះអ្នកជំងឺ Omicron ចំនួន ១,៥៥២ នាក់ត្រូវបានជាសះស្បើយឡើងវិញនិងបានចេញពីមន្ទីរពេទ្យ៕IMG_20220111_103647_768

Comments

Related posts