នាយករដ្ឋមន្ត្រីឥណ្ឌា បើកកិច្ចប្រជុំស្តីពីជំងឺកូវីដ-១៩ នៅក្នុងប្រទេស

 

                 វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                        អន្តរជាតិ ៖ មន្ត្រីបាននិយាយថា លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានបើកកិច្ចប្រជុំកម្រិតខ្ពស់ជាមួយមន្ត្រីកំពូល កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីពិនិត្យមើលស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបន្តនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ។ កិច្ចប្រជុំនេះបានធ្វើឡើង ក្រោយពេលមានការកើនឡើងយ៉ាងខ្លាំង នៃការឆ្លង ប្រចាំថ្ងៃនៅទូទាំងប្រទេស។ នៅព្រឹកថ្ងៃអាទិត្យ ប្រទេសនេះបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១៥៩,៦៣២ នាក់ ដែលកើនឡើង ៥ ដង ចាប់តាំងពីដើមឆ្នាំថ្មី។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លោក Amit Shah រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហព័ន្ធ លោក Mansukh Mandaviya រដ្ឋមន្ត្រីសុខាភិបាលសហព័ន្ធ និងមន្ត្រីកំពូលៗផ្សេងទៀតមានវត្តមាននៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូសន្និសីទនេះ។ កិច្ចប្រជុំត្រួតពិនិត្យចុងក្រោយដោយលោក Modi ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៤ ខែធ្នូ ក្នុងអំឡុងពេលដែលលោក បានជំរុញឱ្យមន្ត្រីទាំងអស់ រក្សាការប្រុងប្រយ័ត្ន។ ការកើនឡើងនៃករណីកូវីដ-១៩ បានកើតឡើងនៅពេលដែលរដ្ឋចំនួន ៥ គឺ Uttar Pradesh, Punjab, Goa, Manipur និង Uttarakhand នឹងរៀបចំការបោះឆ្នោតក្នុងស្រុកជាប្រាំពីរដំណាក់កាលចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ។ Uttar Pradesh គឺជារដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌា។ យោងតាមអ្នកវិទ្យាសាស្ត្រ ឥណ្ឌាកំពុងមើលឃើញរលកទីបីនៃជំងឺរាតត្បាត ហើយប្រទេសនេះអាចឈានដល់កម្រិតកំពូលនៃរលកទីបីនៅពាក់កណ្តាលខែកុម្ភៈ៕IMG_20220111_104345_457

Comments

Related posts