ប្រទេសបង់ក្លាដែស ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន ដើម្បីសាងសង់ផ្លូវល្បឿនលឿនចំនួន ៤ខ្សែ

 

               វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                      អន្តរជាតិ៖ រដ្ឋាភិបាលបង់ក្លាដែស កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនចិន ដើម្បីបង្វែរផ្លូវធំមួយ នៅភាគខាងកើតនៃរដ្ឋធានីដាកា ទៅជាផ្លូវល្បឿនលឿនបួនគន្លង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ។ លោក Abdus Sabur ប្រធានវិស្វករនៃនាយកដ្ឋានផ្លូវ និងផ្លូវហាយវេនៃប្រទេសបង់ក្លាដែស (RHD) និងអ្នកតំណាងនៃសម្ព័ន្ធក្រុមហ៊ុន China Communications Construction Company Ltd និង China Road Bridge Corporation បានចុះហត្ថលេខាលើកិច្ចសន្យា នៅក្នុងពិធីមួយក្នុងរដ្ឋធានី Dhaka ។ សម្ព័ន្ធក្រុមហ៊ុនចិននឹងអនុវត្តការងារសាងសង់គម្រោងផ្លូវបួន លើមូលដ្ឋានភាពជាដៃគូឯកជនសាធារណៈ (PPP) ។ ក្រោមកិច្ចព្រមព្រៀងនេះ សម្ព័ន្ធក្រុមហ៊ុនចិននឹងសាងសង់ និងថែទាំផ្លូវល្បឿនលឿននេះសម្រាប់រយៈពេល ២៥ ឆ្នាំខាងមុខ ក្រោមគំរូ ភាពជាដៃគូឯកជនសាធារណៈ (PPP)។ ក្រុមហ៊ុននឹងវិនិយោគ ២០,៩៤ ពាន់លានតាកា នៅក្នុងគម្រោងនេះ ខណៈដែលរដ្ឋាភិបាលបង់ក្លាដែស នឹងវិនិយោគ ១២,០៩ ពាន់លានតាកា (១ ដុល្លារអាមេរិក ស្មើនឹង ៨៦ តាកា)៕IMG_20220111_104504_772

Comments

Related posts