បាតុកម្មថ្មីៗបានផ្ទុះឡើងនៅស៊ូដង់ ដើម្បីទាមទារការគ្រប់គ្រងដោយជនស៊ីវិល

 

              វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                      អន្តរជាតិ៖ បាតុកម្មជាថ្មីបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅក្នុងរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ និងទីក្រុងផ្សេងទៀត ដើម្បីទាមទារការគ្រប់គ្រងដោយជនស៊ីវិលនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ។ ក្រុមអ្នកតវ៉ាបានចេញពីស្ថានីយ៍រថយន្តក្រុង Bashdar ក្នុងរដ្ឋធានី ហើយបានដើរឆ្ពោះទៅកាន់វិមានសាធារណរដ្ឋនៅកណ្តាលទីក្រុង Khartoum ។ ស្ថាប័នសន្តិសុខក៏បានបិទផ្លូវភាគច្រើននៅជុំវិញទីបញ្ជាការទូទៅរបស់កងទ័ព និងផ្លូវដែលនាំទៅដល់វិមានប្រធានាធិបតី។ កាលពីថ្ងៃសៅរ៍ អង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមដំណើរការនយោបាយផ្ទៃក្នុងស៊ូដង់ ដើម្បីបញ្ចប់វិបត្តិនេះ។ លោក Volker Perthes ប្រេសិតអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរការនយោបាយនឹងស្វែងរក "ផ្លូវឆ្ពោះទៅមុខប្រកបដោយនិរន្តរភាពឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងសន្តិភាព" នៅក្នុងប្រទេស វាមិនទាន់ច្បាស់លាស់នៅ ពេលដែលការ ពិភាក្សាអាចនឹងចាប់ផ្តើម។ កាលពីថ្ងៃទី ២ ខែមករា លោក Abdalla Hamdok នាយករដ្ឋមន្ត្រីស៊ូដង់បានប្រកាសលាលែងពីតំណែង ចំពេលមានវិបត្តិនយោបាយ និងរលកនៃការតវ៉ានៅក្នុងប្រទេស។ ប្រទេសស៊ូដង់បាននិងកំពុងទទួលរងវិបត្តិនយោបាយ បន្ទាប់ពីអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ Abdel Fattah Al-Burhan បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ និងបានរំលាយក្រុមប្រឹក្សាអធិបតេយ្យ និងរដ្ឋាភិបាល៕IMG_20220111_104636_228

Comments

Related posts