សម្តេចតេជោចាត់ទុកវិធានការ « គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ» គឺធានាបានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ឬមេរោគបំប្លែងថ្មី 

 

              វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១០ ០១ ២០២២

                         ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកវិធានការ «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ» ដែលនៅតែមានសុពលភាពបន្តទៀតក្នុងបរិបទនៃជំងឺកូវីដ-១៩ ឬមេរោគបំប្លែងថ្មី ដើម្បីទប់ស្កាត់ជំងឺ ដ៏កាចសាហាវនេះកុំឲ្យរាលដាលកាន់តែខ្លាំងឡើង។  

តាមរយៈសារលិខិតក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២២ សម្តេចតេជោបានមាន ប្រសាសន៍ សម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្សទាំងអស់គ្រប់ភូមិសិក្សា ដែលកំពុងអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃនេះ។

សម្តេចតេជោបានបន្តថា ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩នៅខែមីនា ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពនិងប្រយ័ត្នប្រយែង ព្រមទាំងអាចកត់ត្រាទុក និងរៀនសូត្រ ជាមេរៀនបទពិសោធន៍ សម្រាប់ការអនុវត្តន៍ «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ» រួមមាន ការយកចិត្តទុកដាក់ដល់អាយុជីវិតរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាព ការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព សុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស នៅតាម គ្រឹះស្ថានសិក្សាស្របតាមគោលការណ៍ ៣កុំ ៣ការពារ" តាមរយៈការអប់រំ ការផ្សព្វផ្សាយនិងការជួយគាំទ្រ អំពីវិធានការការពារខ្លួន ពីការឆ្លង កូវីដ-១៩ ។

សម្តេចតេជោបន្តថា ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារអនាម័យ បង្គន់អនាម័យ និងទឹកស្អាត នៅតាមគ្រឹះស្ថានសិក្សាឱ្យបាន គ្រប់គ្រាន់ ការរៀបចំនិងអភិវឌ្ឍប្រព័ន្ធអប់រំតាមបែបអេឡិចត្រូនិក ការអប់រំបែបឌីជីថល និងការអប់រំពីចម្ងាយឱ្យសម្បូរបែប និងចែកផ្សាយឱ្យ បានទូលំទូលាយ ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញតាមបណ្តុំ តាមដំណាក់កាល និងប្រកបដោយភាពប្រុងប្រយ័ត្ន ។ បន្ថែមពីនោះទៀត ការអនុវត្តន៍៍វិធានការគ្រប់គ្រងនិងរដ្ឋបាលតាមប្រព័ន្ធឌីជីថល ដែលមានប្រសិទ្ធភាព និង ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំនិងសិស្សានុសិស្សឱ្យបានគ្រប់គ្នា។

សម្តេចតេជោបញ្ជាក់ថា វិធានការខាងលើនេះ បានធានាឱ្យបុគ្គលិកអប់រំអាចបន្តបំពេញការងារ និងសិស្សានុសិស្សនៅគ្រប់ភូមិសិក្សា អាចទទួល បានសេវាអប់រំតាមគ្រប់រូបភាព និងខ្ញុំនៅតែសង្កត់ធ្ងន់ថា វិធានការទាំងនេះនៅតែមានសុពលភាពបន្តទៀត ក្នុងបរិបទដែលកូវីដ-១៩ ឬមេរោគបំប្លែងថ្មី មិនទាន់រលាយបាត់ ៕IMG_20220111_103024_539

Comments

Related posts